ខេត្តស្ទឹងត្រែង ៖ កម្លាំងមន្ត្រីបរិស្ថាន នៅព្រឹកថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២២ បានឆ្មក់បង្ក្រាបនិង រឹបអូសសាច់សត្វព្រៃជាច្រើនគីឡូក្រាមពីឈ្មួញលក់សាច់ព្រៃ នៅផ្សារសាមគ្គី ក្រុងស្ទឹងត្រែង។
បេីយោងតាមការបញ្ជាក់ពីមន្ត្រីជំនាញបរិស្ថាន បានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះ ចាប់បានតែសាច់សត្វព្រៃតែប៉ុណ្ណោះ។ ចំណែកអ្នកលក់ បានដឹងខ្លួនគេចពេលឃើញមន្ត្រីបរិស្ថាន ចុះទៅបង្ក្រាប។ ហេីយក្រុមអ្នកលក់សត្វព្រៃទាំងនោះ គឺជាមុខសញ្ញាចាស់ ដដែលៗ ដែលសមត្ថកិច្ចចុះបង្ក្រាបជាច្រើនដងមកហេីយ។
សូមជម្រាបជូនថា សាច់សត្វព្រៃដែលកម្លាំងមន្រ្តីបរិស្ថាន រឹបអូសបានទាំងអស់នេះ នឹងយកទៅរៀបចំដុតកំទេចចោល ដើម្បីជាការព្រមានកុំឱ្យមានអ្នកជួញដូរសត្វព្រៃខុសច្បាប់តទៅទៀត៕
ដោយ៖សហការី