ភ្នំពេញ៖ ព្រះសង្ឃមួយអង្គបានធ្វេីគត់ខ្លួនឯងដោយចងកសម្លាប់ខ្លួននៅក្នុងកុដិជាន់ទី១ ក្នុងវត្តសុភាឃួន ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ។
ព្រះសង្ឃដែលធ្វើអត្តឃាតមានព្រះនាម ម៉ែត ម៉េងហាង មានជន្មាយុ២៣ឆ្នាំ និងមានស្រុកកំណេីតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីយប់ថ្ងៃទី៧ ខែតុលា គេឃេីញព្រះសង្ឃជាជនរងគ្រោះចូលទៅសឹងក្នុងកុដិជាធម្មតា លុះព្រឹកឡេីងស្រាប់តែប្រទះឃេីញចងកជាប់នឹងបង្កាន់ដៃជណ្តេីរសុគតបាត់ទៅហេីយ ទេីបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុពិនិត្យជាក់ស្តែងដោយឃើញមិនមានជាប់ពាក់ព័ន្ធបទល្មេីសផ្សេងទេីបប្រគល់សពប្រគេនព្រះចៅអធិការវត្តរៀបចំធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ