ព័ត៌មានទាន់ហេតុការណ៍៖

ចងកធ្វើអត្តឃាតនៅដើមឈើក្រោយផ្ទះ សមត្ថកិច្ចថា មានវិបត្តិក្នុងគ្រួសារ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ រសៀលថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ នេះ កម្លាំងស្ថាប័នជំនាញពាក់ព័ន្ធ ចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវជុំវិញហេតុការណ៍បុរសធ្វើអត្តឃាត(ចងក)។

 សេចក្ដីរាយការណ៍ពីមន្រ្តីដែលបានចុះផ្ទាល់បានឲ្យដឹងថា ករណីអត្តឃាតខាងលើនៅចំណុចដើមឈើ(ត្រយឹង)ផ្នែកខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតនៅភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

 សេចក្ដីរាយការណ៍ពីមន្រ្តីដដែលឲ្យដឹងទៀតថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ទី កយ ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។ ជនរងគ្រោះ(ទី កយ)បានយកខ្សែនីឡុងចង.កព្យួជាមួយមែកឈើ(ត្រយឹង)១ដើម ដូចបានរៀបរាប់ខាងលើ ។

 សេចក្ដីរាយការណ៍បញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីមន្ត្រីសមត្ថកិច្ចពិនិត្យយ៉ាងយកចិត្តទុកដាក់រួចរាល់ ជនរងគ្រោះពិតជាស្លាប់ដោយចងកធ្វើអត្តឃាតពិតប្រាកដ មូលហេតុ៖ មានវិបត្តិក្នុងគ្រួសារ ខណៈមួយរយៈនេះគេឃើញគាត់ផឹកស្រាស្រវឹងស្ទើររាល់ថ្ងៃ ។

សពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយៈ ប៉ឹម ពិន


ចែករំលែក៖