ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​លួច​ម៉ូតូ​

ចែករំលែក៖

ខេត្ត​​បន្ទាយ​មានជ័យ ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅល្ងាចថ្ងៃ​សៅរ៍​ទី​០៨​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ស្រុក​ភ្នំស្រុក​ សហការ​ជាមួយ​នគរបាល​ស្រុក​ក្រឡាញ់​ស្រាវជ្រាវ​នឹង​ឃាត់ខ្លួន​ ក្រោយ​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ពី​ស្រុក​ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ​ ទៅ​ផ្ទះ​របស់​ខ្លួន​នៅ​ស្រុក​ក្រឡាញ់​ ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ទោ​ ប៉ិក​ គឹ​ម​ហ៊ា​ក​ អធិការ​នគរបាល​ស្រុក​ភ្នំស្រុក​ បាននៅថ្ងៃទី០៨​ ខែតុលានេះដែរថា​ ជនសង្ស័យ​មាន​ ឈ្មោះ​ឆ​ន​ ពិ​សិទ្ធ​ (​ហៅ​រ៉ា​)​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ នៅ​ភូមិ​កំពង់​ថ្កូវ​២​ ឃុំ​កំពង់​ថ្កូវ​ ស្រុក​ក្រឡាញ់​ ខេត្តសៀមរាប​ ។​ ជន​នេះ​ធ្លាប់​ធ្វើ​ជា​បុគ្គលិក​ហាង​មី​ហឹរ​ នៅ​ស្រុក​ភ្នំស្រុក​ តែ​ដោយ​ម្ចាស់​ហាង​គេ​ពិនិត្យ​មើល​អត្ត​ច​រិ​ក​ឃើញ​ថា​ មនុស្ស​មិនល្អ​ គេ​ក៏​បញ្ឈប់​ឲ្យ​ធ្វើ​ការងារ​ ។​ ក្រោយ​ពី​គ្មាន​ការងារ​ធ្វើ​ នៅ​ថ្ងៃ​ទី​០២​ ខែតុលា​ ឆ្នាំ​ ២០២២​ ជន​នេះ​បាន​សុំ​ម្ចាស់ផ្ទះ​មានឈ្មោះ​ ស៊ុ​ច​ សម្បត្តិ​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​  នៅ​ភូមិ​មាត់​ស្រះ​ ឃុំ​ស្រះ​ជីក​ ស្រុក​ភ្នំស្រុក​  ដែល​នៅ​ក្បែរ​ហាង​មី​ហឹរ​នោះ​ស្នាក់​នៅ​បណ្តោះអាសន្ន​ រយៈពេល​០៤​ថ្ងៃ​ ។​ លុះដល់​ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៥​ព្រឹក​ ម្ចាស់ផ្ទះ​ឈ្មោះ​ ស៊ុ​ច​ សម្បត្តិ​ ក្រោក​ពី​ដេក​ បាន​ហៅរក​ឈ្មោះ​ ឆ​ន​ ពិ​សិទ្ធ​(​ហៅ​រ៉ា​)​តែ​រក​មិនឃើញ​ ដោយ​មានការ​សង្ស័យ​ ម្ចាស់ផ្ទះ​ក៏​ដើរទៅ​រក​ម៉ូតូ​ស្រាប់តែ​បាត់​ម៉ូតូ​ ម៉ាក​ហុងដា​ទ្រី​ម​ សេរី​២០២២​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ប​-​មាន​ជ័យ​ 1X-9041​ ។​

​លោក​អធិការ​បាន​បញ្ជាក់​ថា​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​និង​បណ្តឹង​ម្ចាស់​ម៉ូតូ​ និង​ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​  ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ ដឹកនាំ​ដោយ​ លោក​វរសេនីយ៍ត្រី​ ឡុ​ង​ ស៊ី​ដេ​ត​ អធិការរង​នគរបាល​ស្រុក​ភ្នំស្រុក​ បាន​ចុះ​ប្រតិបត្តិការ​ដោយ​សហការ​ជាមួយ​ ស្រាវជ្រាវ​នឹង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ រួម​ទាំង​វត្ថុ​តាង​ម៉ូតូ​ដែល​ជនសង្ស័យ​បាន​លួច​ យក​មក​ធ្វើការ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុ​ភ្នំស្រុក​ ។​

​លោក​វរសេនីយ៍ទោ​ ប៉ិក​ គឹ​ម​ហ៊ា​ក​ បាន​បញ្ជាក់​ថា​៖​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាព​ថា​ គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ឈ្មោះ​ ស៊ុ​ច​ ស​ម្ប​តិ្ត​នោះ​មែន​ ក្រោយ​ពី​លួច​បាន​គេ​ជិះ​ទៅ​ផ្ទះ​ ហើយ​ធ្វើការ​ដោះ​ដូរ​កង់​ដាក់​កាំ​បន្ទះ​ ដូរ​គ្រាប់​សោរ​កុងតាក់​ និង​ដោះ​ស្លាក​លេខ​ចេញ​ ។​ 

​ដោយ​ផ្អែក​ទៅ​លើ​ចម្លើយ​សារភាព​ និង​ដកហូត​វត្ថុ​តាង​ជាក់ស្តែង​ កម្លាំង​ន​របាល​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ ។​ ចំណែក​ម៉ូតូ​ក៏​បាន​ធ្វើការ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ ៕

ដោយ​៖សហការី​


ចែករំលែក៖