ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣០​នាក់​ ក្នុង​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១២​ករណី​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​០៨​ ខែតុលា! ​

ចែករំលែក៖

  ​ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បានឱ្យដឹងថា​ សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ខណៈ​ជនសង្ស័យ​ចំនួន​៣០​នាក់​(​ស្រី​៦​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១២​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០២២នេះ​ ។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣០​នាក់​ រួម​មាន​៖​ជួញដូរ​ ៨​ករណី​ ឃាត់​មនុស្ស​​ ២១​នាក់​(​ស្រី​ ៥​នាក់​)​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ៣​ករណី​ ឃាត់​មនុស្ស​​ ៤​នាក់​(​ស្រី​ ១​នាក់​)​ ,ប្រើប្រាស់​ ១​ករណី​ ឃាត់​មនុស្ស​​ ៥​នាក់​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​០៨​ ខែតុលា​ រួម​មាន​៖​ ​មេ​តំ​ហ្វេ​តា​មីន​(ម៉ាទឹកកក​)​ ស្មេីនិង​​ ២២០,០៤​ក្រាម​ និង​២១​កញ្ចប់​តូច​ ។​

​លទ្ធផល​ខាងលើ​ ៧​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ៖​ 

​នគរបាល​ ៖​ ៧​អង្គភាព​ 

១​ /​ បាត់ដំបង​៖​ រក្សា​ទុក​ ២​ករណី​ ឃាត់​ ៣​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ៦,៦៨​ក្រាម​។​ 

២​ /​ កំពង់ស្ពឺ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ២០៦,០៤​ក្រាម​។​ 

៣​ /​ កណ្តាល​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ២​កញ្ចប់​តូច​។​ 

៤​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ៣​ករណី​ ឃាត់​ ១០​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៥​នាក់​ ស្រី​ ៤​នាក់​ ចាប់​យក​Ice​ ១,៨៦​ក្រាម​។​ 

៥​ /​ ព្រះ​សីហ​នុ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ០,៦៦​ក្រាម​។​ 

៦​ /​ ពោធិ៍សាត់​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ៤,៨០​ក្រាម​។​ 

៧​ /​ ស្វាយ​រៀង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ១៩​កញ្ចប់​តូច​។​

​កងរាជអាវុធហត្ថ​:​ ១​អង្គភាព​ 

១​ /​ រតនគិរី​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ០​នាក់​ ៕

ដោយ​៖ស​ តារា​(រូបភាព៖ ឯកសារ)


ចែករំលែក៖