ខេត្តព្រះសីហនុ ៖ រថយន្តកុងតឺន័រមួយគ្រឿងបេីកលឿនជ្រុលបុុករថយន្តចំនួន២គ្រឿងទៀតបណ្តាលឱ្យរងការខូចខាត កាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅសង្កាត់៣ ក្រុងព្រះសីហនុ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុរថយន្តកុងតឺន័រពាក់ស្លាកលេខ ព្រះសីហនុ 3A-7972 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ទិសដៅពីភ្នំពេញ ចូលទៅក្រុងព្រះសីហនុ ខណៈមកដល់ចំណុចកេីតហេតុក៏រេចង្កូត ទៅបុករថយន្តកូរ៉េប្រភេទដឹកទំនិញ១គ្រឿងដែលចតនៅចិញ្ចេីមផ្លូវខាងស្តាំដៃ ពេញទំហឹង ហើយរថយន្តបង្កបន្តកៀររថយន្តធុនតូច១គ្រឿងម៉ាក BYD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-8958 ដែលកំពុងរង់ចាំស្តុប បណ្តាលឱ្យរងការខូចខាតផ្នែកខាងស្តាំចំហៀងខាងមុខយ៉ាងដំណំផងដែរ សំណាងល្អមិនបណ្តាលឱ្យមនុស្សរងរបួសនោះទេ។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញបានធ្វើការវាស់វែង យករថយន្តបង្កនិងរថយន្តរងគ្រោះទៅរក្សាទុករង់ចាំធ្វើការដោះស្រាយពេលក្រោយ ៕
ដោយ៖សុខាសែនជ័យ