ខេត្តព្រៃវែង ៖ បុរសពីរនាក់ ឪពុកនិងកូនបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មក្នុងអណ្តូងបូមទឹកស្រែប្រាំង ស្ថិតនៅភូមិអង្គារដីឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ពិតជាអាសូរខ្លាំងណាស់,ខណៈសង្ខារមនុស្សពិតជាមិនទៀងមែន ។
សមត្ថកិច្ចបានឱ្យដឹងថា, សពជនរងគ្រោះទាំងពីរនាក់ឪពុកនិងកូន៖
ទី១-ឈ្មោះ ខ្លឹង ពៅ ភេទប្រុស អាយុ ៥២ ឆ្នាំ ត្រូវជាឪពុក និងទី២-ឈ្មោះ ពៅ ប៊ុនធឿន ប្រុសអាយុ ២៨ ឆ្នាំ ត្រូវជាកូន មានទីលំនៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង។
ករណីស្លាប់នេះ តាមការបញ្ជាក់ពីសមត្ថកិច្ចដោយសារចុះក្នុងអណ្តូងបូមទឹកប្រាំងវាលទំនប់វង់ ស្ថិតនៅក្នុងភូមិអង្គារដី ឃុំព្រៃព្នៅ ស្រុកពារាំង។
សមត្ថកិច្ចបញ្ជាក់ថា, មូលហេតុដោយសារជ្រុះកូនសោចូលក្នុងអណ្តូង រួចសពជនរងគ្រោះឪពុកកូនក៏ចុះទៅយកសោ ក៏ចៃដន្យជួបគ្រោះថ្នាក់រហូតដាច់ខ្យល់ស្លាប់ក្នុងអណ្ដូងតែម្តង ដែលអណ្តូងនេះ មានជម្រៅ១៤កង់លូហើយមួយលូមានប្រវែង០.៥០ម៉ែត្រ។
សាកសពត្រូវក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី ជាមួយនឹងទុក្ខដ៏សែនក្រៀមក្រំ ៕
ដោយ : សហការី