លទ្ធផលនៃការស្ទង់មតិបង្ហាញឱ្យឃើញថា កូនស្រីលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ទទួលបានការគាំទ្រខ្ពស់សម្រាប់កាន់តំណែងនាយករដ្ឋមន្ត្រីថៃ ។ តាមការស្ទង់មតិរបស់ វិទ្យាស្ថានជាតិអភិវឌ្ឍន៍រដ្ឋបាលរបស់ប្រទេសថៃក្នុងខេត្តភាគឦសានបានប្រកាសនៅថ្ងៃទី ៩ខែតុលាថា កូនស្រីលោកថាក់ស៊ីន Paetongtarn Shinawatra ទទួលបានការគាំទ្រ ដល់ទៅ ៣៦,៤៥% សម្រាប់តំណែងនាយករដ្ឋមន្ត្រីក្នុងពេលអនាគត។
ចំណែកសារព័ត៌មានបាងកកប៉ុស្តិ៍បានផ្សាយថា ចំនួនពលរដ្ឋគាំទ្រលោកស្រី Paetongtarn Shinawatra នាំមុខដាច់បេក្ខភាពផ្សេងទៀត ។ អ្នកឈរលំដាប់ទីពីរនៅក្នុងការស្ទង់មតិ គឺ លោក Pita Limjaroenrat ប្រធានគណបក្ស Move Forward ដោយមានសំឡេងគាំទ្រ ១២,៦៥%។
ក្នុងពេលជាមួយគ្នានេះដែរ លោកស្រី Khunying Sudarat Keyuraphan ប្រធានគណបក្ស Thai Sang Thai ដែលពីមុនជាគណបក្សភឿថៃរបស់លោកថាក់ស៊ីន ឈរលំដាប់ទី៣ មានសំឡេងគាំទ្រតែ ១០,២% តែប៉ុណ្ណោះ។ ចំណែកនាយករដ្ឋមន្ត្រី លោកប្រាយុទ្ធ ចាន់អូចា ទទួលបានសំឡេងគាំទ្រ៩,៨៥% ។
លោកស្រី Paetongtarn ជាអ្នកនយោបាយថ្មីវ័យក្មេង កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគណបក្ស Thai Sang Thai ដែលជាក្តីសង្ឃឹមរបស់បក្សនិងពលរដ្ឋក្នុងការដឹកនាំប្រទេសថៃ៕ ដោយ៖ ធីរីណា
រូបថត៖ Asia Times.
រូបថត៖ Pheu Thai