ព័ត៌មានទាន់ហេតុការណ៍៖

ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីទីមួយនៅលើពិភពលោកថយចុះដល់ទៅ ៤៣ពាន់លានដុល្លារក្នុងពេល៩ថ្ងៃ

ចែករំលែក៖

មហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោកកំពុងប្រឈមបញ្ហាយ៉ាងខ្លាំងពាក់ព័ន្ធនឹងTesla, Twitter រួមទាំងបញ្ហានយោបាយផងដែរ។ នៅលើទីផ្សារមូលបត្រ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានថយចុះដល់ទៅ១៦% នាថ្ងៃទី ៨ខែតុលា។ នេះជាកម្រិតធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០២០មក ។
ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី និងជាម្ចាស់ក្រុមហ៊ុន Tesla គិតត្រឹមថ្ងៃទី ២៨ខែកញ្ញា ដល់ថ្ងៃទី ៧ខែតុលា បានថយចុះដល់ទៅ ៤៣ពាន់លានដុល្លារ នៅសល់តែ ២១០ ពាន់លានដុល្លារតែប៉ុណ្ណោះ។
កាលពីថ្ងៃទី ៣ខែតុលា ក្រុមហ៊ុន Tesla បានប្រកាសផ្តល់រថយន្តអគ្គិសនីតែ៣៤៣ពាន់គ្រឿងប៉ុណ្ណោះ ក្នុងត្រីមាសទី៣ គីតិច
ជាងការរំពឹងទុករបស់អ្នកវិភាគ។

ក្នុងពេលជាមួយគ្នានេះដែរ មហាសេដ្ឋី Elon Musk ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពេលលើកឡើងពីនយោបាយដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ។
ក្រៅពីនេះនៅមានបញ្ហាជាច្រើន ដែលធ្វើឱ្យលោក Elon Musk ខាតបង់ទ្រព្យសម្បត្តិជាច្រើន ក្នុងនោះមានបញ្ហា Twitter ក៏ដូចជាគម្រោងអវកាសរបស់លោក និងបញ្ហានយោបាយជុំវិញសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនជាមួយរុស្ស៊ី ៕

ដោយ៖ធីរីណា(រូប​ថត​ ៖ Zingnews.vn)

 


ចែករំលែក៖