ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរី ហាយប្រ៊ីដ បោះពួយយ៉ាងលឿនជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសក្បាលថ្នល់រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

   ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត camry hybrid ពណ៌ខ្មៅមួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសក្បាលថ្នល់រងការខូចខាតយ៉ាងដំណំ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា  មុនពេលកើតហេតុគេឃើញរថយន្តកាមរីហាយប្រ៊ីដ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2M-9008 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវជាតិលេខ២ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុក៏រេចង្កូតជ្រុលទៅបុកចំពាក់កណ្តាល បង្កាន់ដៃស្ពានអាកាសក្បាលថ្នល់បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ រួចម្ចាស់រថយន្តបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានទំនាក់ទំនងទៅសម្ថកិច្ចចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកធ្វើការវាស់វែងដើម្បីយករថយន្តទៅរក្សាទុក រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់ ៕

ដោយ៖និនសុភ័ស្ត


ចែករំលែក៖