ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវបែកជាបួនប៉ើងទៅកល់លើខឿនផ្លូវបណ្តាលឱ្យខូចខាតរថយន្តទាំងសងខាង

ចែករំលែក៖

ភ្នុំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្ន បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ចំពាក់កណ្តាលពេញទំហឹងប៉ើងទៅកល់លើខឿនផ្លូវ រងការខូចខាតធ្ងន់ធ្ងរ សំណាងល្អនៅក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង ១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៦៩ កែងនឹងផ្លូវលេខ១០២ នៅក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកlexus nx200t ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2BL-1629 បើកបរតាមបណ្តោយផ្លូវលេខ១០២ ក្នុងទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាបួន បម្រុងបើកឆ្លងទៅផ្លូវម្ខាងទៀត ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ2S-7675 បើកបរចេញពីផ្លូវលេខ១៦៩ ក្នុងទិសដៅពីជើងមកត្បូងយ៉ាងលឿន បានជ្រុលទៅបុករថយន្តlexus nx200t ចំពាក់កណ្តាលពេញទំហឹង ប៉ើងទៅកល់នឹងខឿនផ្លូវ រងការខូចខាតផ្នែកចំហៀងខាងស្តាំ ចំណែកឯរថយន្តតូយ៉ូតាព្រូសខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៌នេះបណ្តាលឲ្យមានអ្នករងរបួស។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីរថយន្តបង្កម៉ាកតូយ៉ូតាព្រូស ព្រមចេញសំណងដោយជួសជុលរថយន្តlexus NX200t បញ្ចប់រឿង នៅនឹងកន្លែងកើតហេតុ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖