ព័ត៌មានទាន់ហេតុការណ៍៖

WCS កម្ពុជាប្រចាំខេត្តមណ្ឌលគិរីប្រគល់សម្ភារ: អេឡិចត្រូនិច សម្រាប់ប្រើប្រាស់ក្នុងការិយាល័យជូនមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ប្រធានអង្គការ WCS កម្ពុជាប្រចាំខេត្តមណ្ឌលគិរី បានប្រគល់ សម្ភារ:អេឡិចត្រូនិច សម្រាប់ប្រើប្រាស់ក្នុងការិយាល័យចំនួន ០៥ មុខ ជូនមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីទុកសម្រាប់បម្រើការអនុវត្តការងារប្រចាំថ្ងៃក្នុងការគាំទ្រការអនុវត្តគម្រោងរេដបូកដែន ជម្រកសត្វព្រៃកែវសីមាអោយកាន់តែមាន ប្រសិទ្ធភាពថែមទៀត។

សម្ភារ:ដែលប្រគល់ជូនរួមមាន÷កំព្យូទ័រយួរដៃចំនួន ០១ គ្រឿង,កំព្យូទ័រលើតុចំនួន ០១គ្រឿង,ម៉ាស៊ីន Photo Copy ចំនួន ១គ្រឿង,ម៉ាស៊ីន Printer Color ចំនួន ០១គ្រឿង  នឹងLCD Projector ចំនួន ០១ឈុត។

ពិធីប្រគល់ និងទទួលនេះធ្វើឡើងនៅមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរី នៅថ្ងៃទីច័ន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២២។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រធាន

អង្គការ WCS កម្ពុជាប្រចាំខេត្តមណ្ឌលគិរី ក៏ដូចជាប្រធានអង្គការ WCS ប្រចាំប្រទេសកម្ពុជាដែលតែងតែបានឧត្តម្ភគាំទ្រនូវ កំព្យូទ័រ ម៉ាស៊ីនព្រីន ម៉ាស៊ីន Photo Copy  នឹងLCD Projector ដល់មន្ទីរបរិស្ថានខេត្ត មណ្ឌលគិរី ជាបន្តបន្ទាប់កន្លងមកដើម្បីអនុវត្តន៍ការងារជូនមន្ទី្ទរឱ្យកាន់តែមានប្រសិទ្ធិភាពនិង ទាន់ពេលវេលាបន្ថែមទៀត។ លោកសង្ឃឹមថា ចំណងសាមគ្គីភាព មិត្ត ភាព និងកិច្ចសហប្រតិបត្តិការរវាងមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរី  និងអង្គការ WCS ប្រចាំខេត្តមណ្ឌលគិរី កាន់តែរឹងមាំ រីកចម្រើននិងស្ថិតស្ថេរតរៀងទៅ៕

ដោយ៖ ធីរីណា


ចែករំលែក៖