ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តFord បើកបុកម៉ូតូមួយគ្រឿងបណ្តាលឱ្យមនុស្សប្រុសស្រីបីនាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន៣នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូមួយគ្រឿងឌុបគ្នាត្រូវរថយន្តម៉ាកFordបេីកពេញទំហឹងកាលពីវេលាម៉ោង៨និង៣៥នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង កែងនិងបុរីឈូកវ៉ាពីរ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1 F-4348​ រួមដំណេីរជាមួយប្រុសស្រី២នាក់ទៀតធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសជនជាតិចិនម្នាក់បេីករថយន្តម៉ាកFord ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-0066 ធ្វើដំណើរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿនជ្រុលបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ទាំងបីនាក់ចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។ 

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ 

ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖