ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារទី១១ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី១២ ខែតុលាដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។
ក្រសួងធនធានទឹក បានគូសបញ្ជាក់ថា៖ ព្រះរាជាណាចក្រកម្ពុជាបន្តទទួលឥទ្ធិពលនូវ ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន។លើកលែងតែ ប៉ែកខាងក្រោមទទួលរងឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយកាត់លើ ចុងខាងត្បូងនៃដីសណ្តមេគង្គ។
លក្ខណៈបែប នេះនឹងធ្វើ ៖
១-តំបន់វាលទំនាបកណ្តាល ៖
-សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C។
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C។
– បណ្តាខេត្តនៅភាគខាងលើ និងភាគពាយ័ព្យអាចមាន ភ្លៀងនៅក្នុងកម្រិត តិច។ ដោយឡែករាជធានី និង បណ្តាខេត្តភាគខាងក្រោមអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ។
២-តំបន់ខ្ពង់រាប ៖
-សីតុណ្ហភាពអប្បបរមាមានពី២១-២៣°C។
-សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C។
-អាចមានភ្លៀងនៅក្នុងកម្រិតតិច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ ។
៣-តំបន់មាត់សមុទ្រ ៖
-សីតុណ្ហភាពអប្បបរមាមានពី ២២-២៤°C ។
-សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C។
-នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ ។
យោងលើស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៍មាន៕
ដោយ៖ស តារា