ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័មខណៈត្រូវបានរថយន្តកិន ពេលកំពុងបើកម៉ូតូទាក់ដៃចង្កូតជាមួយរ៉ឺម៉កម៉ូតូដឹកទឹកសុទ្ធដួលលើដងផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវរថយន្តដឹកទំនិញមួយគ្រឿងកិនចំដងខ្លួននិងបែកក្បាលទាំងមួកស្លាប់នៅនឹងកន្លែង ខណៈពេលដែលជិះម៉ូតូមួយគ្រឿង ទាក់ដៃចង្កូតជាមួយរ៉ឺម៉កម៉ូតូដឹកទឹកសុទ្ធដួលលើដងផ្លូវ។​

ហេតុការណ៍​ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១និង៤០នាទីរសៀលថ្ងៃទី១១ខែ តុលា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវ លេខ ៥៩៨ ក្នុងភូមិ ទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

 សព​បុរស​រង​គ្រោះ​ត្រូវ​បាន​គេស្គាល់​ថា​ ឈ្មោះ​  ប៊ុន​  អាយុ២៤ឆ្នាំ​  មុខរបរ​ជាង​ជួសជុល​រថយន្ត​ នៅ​ការាស​ជួសជុល​រថយន្ត​ នៅតាម​បណ្ដោយ​ផ្លូវ​១៨០០​  សង្កាត់​ទួល​សង្កែ​២​ ខណ្ឌ​ឫស្សីកែវ​ ។ 

សព​បុរស​រង​គ្រោះ​ ជិះ ម៉ូតូម៉ាក Z00MER​ X  ពណ៌ខ្មៅ លាយស  ពាក់ស្លាកលេខ ភ្នំពេញ១GQ.៩១១៨ ។ 

  តាមសាក្សីដែរ​ឃេីញ​ហេតុការណ៍​ផ្ទាល់​ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសរងគ្រោះ​ ខាងជិះម៉ូតូធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៥៩៨ក្នុងទិសដៅពីត្បូងទៅជើង ខណៈ​ធ្វើដំណើរមកដល់កន្លែងកកើតហេតុ ក៏បានគេចរ៉ឺម៉កម៉ូតូដឹកទឹកសុទ្ធមួយគ្រឿងដែលជិះបញ្ច្រាសមិនផុតក៏បានទាក់ដៃចង្កូតដួលផ្កាប់​ នៅកណ្តាលផ្លូវ​ភ្លាមៗ​ ក៏​ត្រូវ​រថយន្ត​ដឹកទំនិញ មួយគ្រឿងដែរមិនចាំ​ម៉ាក​ ដែលធ្វើដំណើរស្របទិសគ្នា ពីក្រោយ​ មកកិនចំទ្រូងនិងក្បាល បណ្តាលឱ្យបែកក្បាលទាំងមួកសុវត្ថិភាព​ បែក​ក្បាល​ ស្លាប់ភ្លាមៗនៅកន្លែង ។​ បន្ទាប់ពីគ្រោះថ្នាក់ រថយន្ត ដែលកិន ព្រមទាំងរ៉ឺម៉កម៉ូតូ ក៏បានរត់គេចខ្លួទៅបាត់​ស្រមោលអស់​ បន្សល់ទុកតែ ជនរងគ្រោះ ដេកស្លាប់នៅលើដងផ្លូវ៕

ក្រោយ​កេីត​ហេតុ​សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យសាច់​ញាតិ​ ចាត់ចែង​ដឹក​សព​យក​ទៅ​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ធំ​  ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ។   ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ វាស់​វែង​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌឫស្សី​កែវ​ រង់ចាំ​សាច់ញាតិ​មក​ទទួល​នៅ​ពេលក្រោយ​ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖