ភ្នំពេញ ៖ កម្ពស់ទឹកស្ទឹងព្រែកត្នោតនៅតែបន្តកើនឡើងបង្កឱ្យមានការជន់លិចលំនៅឋានប្រជាពលរដ្ឋជាង១០០ខ្នងផ្ទះ ដែលរស់នៅជាប់នឹងសណ្ដស្ទឹង ដែលមានសង្កាត់ចំនួន ៦ គឺសង្កាត់ គងនយ,ព្រៃវែង, សាក់សំពៅ,ស្ពានថ្ម,ព្រៃស និងសង្កាត់ជើងឯក ។ នេះបើយោងតាមរបាយការណ៍ពីមន្ត្រីអាជ្ញាធរខណ្ឌដង្កោ បានឲ្យដឹងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ។
ក្នុងនោះ ក៏មានប្រជាពលរដ្ឋប្រមាណ ៣០គ្រួសារក្នុងសង្កាត់ព្រៃវែង បានជម្លៀសមកទីទួលសុវត្ថិភាព និងកំពុងរស់នៅលើទំនប់ជាបណ្ដោះអាសន្នផងដែរ ។
គួរបញ្ចាក់ថា ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោតគិតនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ នៅ«ស្ថានីយពាមឃ្លៃ »ទឹកមានកម្ពស់ 6,46ម (កើនឡើង +0,46ម ធៀបព្រឹកម្សិលមិញ 6,00ម) ។
នៅ«ទំនប់រលាំងជ្រៃ»ខាងមុខទ្វារទឹកមានកម្ពស់ 7,47ម (ខ្ពស់ជាង កម្ពស់ទ្វារបិទ +0,47ម) បើកទ្វារធំដោះទឹកកម្ពស់
2,50ម×1សន្លឹក
2,00ម×2សន្លឹក និង
0,50ម×2សន្លឹក
«ទំនប់7មករា» ខាងមុខទ្វារទឹកមានកម្ពស់ 5,32ម (ខ្ពស់ជាង ទំនប់បង្ហៀរ +0,52ម) បើកទ្វារធំដោះទឹកកម្ពស់ 2,70ម×4សន្លឹក
>ខាងក្រោយទ្វារទឹកមានកម្ពស់ 7,90ម (កើនឡើង +0,30ម ធៀបព្រឹកម្សិលមិញ 7,60ម)
>ធៀបកម្ពស់ទឹកមុខ និងក្រោយទ្វារ ខុសគ្នា 0,42ម។
បច្ចុប្បន្ននេះ ស្ថានភាពទឹកស្ទឹងព្រែកត្នោតហូរក្នុងកម្រិតពេញស្ទឹង និងចូលដល់ជើងទំនប់សណ្ដ ៕
ដោយ ៖ ភារ៉ា ដង្កោ