ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកព្រហស្បតិ៍ទី១៣ ខែតុលា ឆ្នាំ២០២២នេះថា៖ តាមការដកស្រង់ចេញពីសៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា ខ្ជាយ(Finger root, Chinese ginger) វាជារុក្ខជាតិនេះមានមើមជាចង្កោមប៉ុនមេដៃ ដើមមានកម្ពស់ ៥០-៨០ស.ម។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ដើមនីមួយៗមានស្លឹកតិច ស្លឹករួមតូចនៅគល់ ស្រួចចុង ហើយរីកធំនៅផ្នែកកណ្តាល (ovate) មានប្រវែង២៥-៥០ស.ម ទទឹង ៥-១២ស.ម ពណ៌បៃតងចាស់ ស្ទបស្លឹក (sheath) ពណ៌ក្រហម ទងស្លឹកប្រវែង ៦-១៦ស.ម។ ផ្កាមានក្លឹនក្រអូប ត្របកផ្កាជាបំពង់ប្រវែង១,៥-២ស.ម ស្រទាប់ផ្កាពណ៌សឬផ្កាឈូក។ ស្រទាប់ធំ (labellum) ពណ៌សឬលឿងស្រាល និងពណ៌ក្រហមលាយស្វាយនៅចុងស្រទាប់។
ចំណែកផ្កាមានកេសរឈ្មោល១ (stamen) កប់ក្នុងស្រទាប់ផ្កាដោយមានទងខ្លី នៅសងខាងស្រទាប់ធំមានកេសរឥតផល (staminode) លាតធំស្រដៀងស្រទាប់ផ្កា ហើយមានពណ៌ផ្លាឈូកស្រាល។ សាច់មើមមានក្លឹនឈ្ងុយ និងត្រូវបានគេនាំចូលយកមកដាំនៅគ្រប់កន្លែងនៅកម្ពុជា។
សូមជម្រាបថា ការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ៖ គ្រឿងទេស មើមស្លសម្លទឹកខ្ជាយ ប្រហើរ និងម្ជូរគ្រឿង។ល។ រីឯឱសថ មើមព្យាបាលការឈឺពោះ ប្រេះមាត់ ស្ងួតមាត់ អាសន្នរោគ ពិស និងធ្លាក់ស៕

ដោយ៖សហការី
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច