ភ្នំពេញ ៖ ក្នុងនាមប្រធាន សមជិក សមាជិការ នៃគណៈកម្មាធិការគណបក្សប្រជាជន ភព.៧ ខ្ញុំសូមគោរពអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការយុត្តិធម៌ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងសំណុំរឿងបរិហាកេរ្តិ៍ ប្តឹងទណ្ឌិត សម រង្ស៉ី។
សូមជម្រាបជូនផងដែរថា សេចក្តីសម្រេចរបស់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ដែលសម្រេចថា «សម្តេចតេជោ ហ៊ុន សែន មិនមានការពាក់ព័ន្ធនឹងការស្លាប់របស់ លោក ហុក ឡង់ឌី» នោះ គឺជាការផ្តល់យុត្តិធម៌ ភាពស្អាតស្អំ និងមហាកិត្តិយសជូនសម្តេច តាមពាក្យស្លោកមាសសុទ្ធមិនខ្លាចភ្លើង។
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះតុលាការបារាំង ដែលបានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំសម្រាប់ ប្រមុខដឹកនាំនៃគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយបញ្ជាក់ថា អ្វីដែលលើកឡើងដោយទណ្ឌិត សម រង្ស៉ី គឺជារឿងបរិហារកេរ្តិ៍យ៉ាងធ្ងន់ធ្ងរលើសម្តេច និងសម្រេចថា សម្តេចមិនមានការពាក់ព័ន្ធជាមួយនឹងករណីស្លាប់របស់ លោក ហុក ឡង់ឌី នោះទេ។
សូមលើកហត្ថាប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក បុណ្យបារមីគ្រប់ទិសទី ព្រមទាំងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា តាមជួយថែរក្សាការពារ និងប្រោះព្រំនូវសព្ទសាធុការពរជ័យជូន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមមានសិរីសួស្តី ជ័យមង្គលគ្រប់ប្រការ និងបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ : សិលា