ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃព្រហស្បតិ៍ទី១៣ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនមហាជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីរសៀលថ្ងៃទី១២ខែ តុលាម្សិលមិញនេះ ប្រជាពលរដ្ឋបានប្រទះឃេីញរថយន្តមួយគ្រឿងម៉ាក Audi ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2S-8285 មួយគ្រឿងបានត្រូវគេយកមកឈប់ទុកចោលនៅចំណុចភូមិស្នឹងលិច ឃុំស្នឹងស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ០៣និង០០នាទីទៀបភ្លឺថ្ងៃទី១២ តុលា គេឃើញរថយន្តខាងលើនេះ ដោយមិនដឹងម្ចាស់ជាអ្នកណានោះទេ បានចាក់សោរបិទជិតរួចចាកចេញទៅបាត់ ហេីយរហូតមកដល់រសៀលថ្ងៃដដែល មិនទាន់ឃេីញម្ចាស់រថយន្តខាងលេី មកទទួលយកទេីបរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលស្រុកបាណន់ ចុះមកត្រួតពិនិត្យនៅកន្លែងកេីតហេតុតែម្តង។
ជាមួយគ្នានោះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងជាព័ត៌មានដល់ម្ចាស់រថយន្ត ឬបងប្អូនណាដែលបានស្គាល់អត្តសញ្ញាណម្ចាស់រថយន្តដូចមានភិនភាគខាងលេី សូមផ្តល់ព័ត៌មានមកក្រុមការងារតាមរយៈទូរស័ព្ទលេខ012530230ឬលេខ ទូរស័ព្ទរបស់លោកស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ012596066 សូមអរគុណ៕
ដោយ៖សហការី