ភ្នំពេញ ៖ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវការបង្ក្រាបជាក់ស្តែង ករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូប្រដាប់ដោយកាំបិតប៉័ងតោ) នៅវេលាម៉ោង០៣និង០០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចក្បែរស្តុបទួលពង្រ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់រួមមាន ៖
ទី១/ឈ្មោះ ផាន់ ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ទី២/ឈ្មោះ ភឿន ទេពផន ហៅ ផន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ទី៣/ឈ្មោះ ចាន់ថា វុទ្ធា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ទី៤/ឈ្មោះ ពេជ្រ សាមែន ហៅ ពេជ្រ សំអេន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ៣៥ ផ្លូវលំ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រួមនិងវត្ថុតាង៖ ១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ1BP-8395 ចំនួន០១គ្រឿង ,២/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1HR-4190 ចំនួន០១គ្រឿង,៣/កាបូបលុយពណ៌ខ្មៅចំនួន០១គ្រឿង, ៤/កាំបិតប៉័ងតោចំនួន០១ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបក្ខពួកចំនួន១០នាក់ថែមទៀតរួមមាន ៖ ទី១/ឈ្មោះ សោម វឌ្ឍនៈ ហៅ ណាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ៦៧២ផ្លូវលេខ០៨ បុរីលឹមឈាងហាក់ ភូមិម័លសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី២/ឈ្មោះ ឃ្លោក រ៉ូ ហៅ ពៅ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅតារាងបាល់ទាត់កាឡាក់ស៊ី ផ្លូវបេតុងទួលពង្រ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី៣/ឈ្មោះ ហាក់ ឆៃហេង ហៅ ហាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅតារាងបាល់ទាត់កាឡាក់ស៊ី ផ្លូវបេតុងទួលពង្រ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី៤/ឈ្មោះ ផាត ដាវីត ហៅ វីត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី៥/ឈ្មោះ ឈួរ សឿម៉េង ហៅ សឺ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទី៦/ឈ្មោះ រឿន វឌ្ឍពណ្ណរាយ ហៅ រាជ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី៧/ឈ្មោះ មុំ សុវណ្ណារិទ្ធិ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី៨/ឈ្មោះ ពេជ្រ សំណាង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកណាហ្គាវើល ទីលំនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី៩/ឈ្មោះ ឌី ធារិទ្ធ ហៅ រិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ និងទី១០/ឈ្មោះ ផល ផាត់យុទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
រួមនិងវត្ថុតាង៖ ១/ទូរស័ព្ទដៃម៉ាកIphone 6 Plus ពណ៌ទឹកមាសចំនួន០១គ្រឿង, ២/ទូរស័ព្ទដៃម៉ាក Iphone 7 Plus ពណ៌ទឹកមាសចំនួន០១គ្រឿង, ៣/ទូរស័ព្ទដៃម៉ាក Iphone 7 Plus ពណ៌ខ្មៅ ចំនួន០១គ្រឿង, ៤/ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1JM-3508 ចំនួន០១គ្រឿង, ៥/ម៉ូតូម៉ាកហុងហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JL-2484 ចំនួន០១គ្រឿង, ៦/កាំបិតកែច្នៃប្រវែង១៧សង់ទីម៉ែត្រចំនួន០១ដើម , ៧/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1JJ-3442 ចំនួន០១គ្រឿង (ម៉ូតូរបស់ជនរងគ្រោះប្លន់នៅប៉ុស្តិ៍រលួស) យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។
បន្ទាប់ពីធ្វើការសាកសួរលើជនសង្ស័យទាំង១៤នាក់ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចឱ្យដឹងថា ពួកគេ (ជនសង្ស័យទាំង១៤នាក់) បានធ្វើសកម្មភាព ប្លន់នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោចំនួន០៣ករណី ទី០១ ករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូ) នៅចំណុចស្តុបទួលពង្រ ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៣និង០០នាទី (ប៉ុនប៉ង) ទី០២ ករណីលួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា (ធាក់ប្លន់យកម៉ូតូ) ត្រង់ចំណុចខាងមុខតូបលក់ទឹកត្នោតជូរ ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០០និង៤០នាទី (បានសម្រេច) ទី០៣ ករណី លួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា (ធាក់ប្លន់ម៉ូតូ) នៅផ្លូវជាតិលេខ២ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០១និង៣០នាទី (បានសម្រេច) ។ និងបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតប៉័ងតោកាប់) ចំនួន០២ករណី ទី០១ បទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើកាំបិតប៉័ងតោកាប់) ត្រង់ចំណុចបុរីពិភពថ្មី២ ផ្ទះលេខ១២៣ ផ្លូវលេខ៩ ភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៩និង២២នាទី ទី០២បទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតប៉័ងតោកាប់) ត្រង់ចំណុចមុខវត្តសំបួរ ផ្លូវ២១៧ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រោយពីមានចម្លើយសារភាពរបស់ជនសង្ស័យទាំង១៤នាក់ខាងលើ និងមានការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្តង៕
ដោយ ៖ ភារ៉ា ដង្កោ