ព័ត៌មានទាន់ហេតុការណ៍៖

រុស្សុីផ្សព្វផ្សាយផែនទីថ្មីមានខេត្តចំនួន៤ដែលទើបតែដាក់បញ្ចូល

ចែករំលែក៖

តាមសារព័ត៌មាន Pravda នៅថ្ងៃទី១៣ខែតុលា បានផ្សាយថា មជ្ឈមណ្ឌលផែនទីរុស្ស៊ីបានចាប់ផ្តើមចេញផ្សាយផែនទីដែលគ្របដណ្តប់លើទឹកដី៤ខេត្តដែលរុស្ស៊ីទើបតែដាក់បញ្ជូល។ បច្ចុប្បន្នផែនទីខាងលើបានចរាចរតែនៅក្នុងប្រទេសប៉ុណ្ណោះ មិនទាន់ប្រើប្រាស់ទូលំទូលាយនៅឡើយ។

កាលពីថ្ងៃទី៥ខែតុលា ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានចុះហត្ថលេខាដាក់បញ្ជូលខេត្តចំនួន ៤របស់អ៊ុយក្រែន គឺខេត្ត Donetsk, Lugansk, Kherson និង Zaporizhia ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលរុស្ស៊ី តាមការចង់បានភាគច្រើនរបស់ពលរដ្ឋ ។
ការដាក់បញ្ចូលខេត្តទាំង៤នោះ ធ្វើឱ្យអ៊ុយក្រែនខឹងសម្បាយ៉ាងខ្លាំង ទើបមានការបំផ្ទុះគ្រាប់បែកនៅលើស្ពានគ្រីមៀ។ ចំណែករុស្ស៊ីវិញក៏បានវាយប្រហារផ្ទួនៗគ្នាទៅលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន ដោយមីស៊ីលរាប់រយដើម។
នៅថ្ងៃទី១៣ខែតុលានេះ អ៊ុយក្រែនបានប្រកាសថា រុស្ស៊ីបានវាយប្រហារដោយមីស៊ីលទៅលើទីក្រុង ស្រុក ចំនួន៤០ ក្នុងនោះក៏មានទីក្រុងកំពង់ផែ Mykolaivផងដែរបង្កឱ្យមានការខូចខាតជាច្រើន៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Reuters

រូប​ថត​ ៖ 24.com.vn


ចែករំលែក៖