ខេត្តព្រះវិហារ ៖ រថយន្តម៉ាកសុីណាពណ៌សអត់ស្លាកលេខ១គ្រឿង ដឹកឈើប្រភេទសុក្រមពេញណែនបម្រុងលោតឆ័ត្រទៅខេត្តកំពង់ធំត្រូវបានកម្លាំងផ្នែកនិងសង្កាត់រដ្ឋបាលព្រៃឈើរវៀង ដឹកនាំដោយ លោកនាយផ្នែក ស៊ុំ សុវុត្ថា ធ្វើការបង្ក្រាបឃាត់បាន។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ៧និង១៥ នាទីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅលើដងផ្លូវលេខ ៩៥ ចំណុចភូមិទួល ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ។
លោក ស៊ុំ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀងបានឱ្យដឹងថា មុខសញ្ញារថយន្តដឹកបទល្មើសនេះក្រុមលោកតាមប្រមាញ់យូរហើយ ហើយថ្ងៃនេះក៏ប្រទះឃើញនៅឃុំ រួសរាន់ កម្លាំងក៏តាមប្រដេញបង្រ្កាប តាំងពីម៉ោង៤រសៀល ទើបឃាត់បាននៅពេលវេលា ចំណុចខាលើ ករណីនេះលោកបានប្រាប់ថា ពេលប្រទាញប្រទង់គ្នា ពួកបទល្មើសបានទាញយកពូថៅបម្រុងប្រើអំពើហិង្សាលើក្រុមលោកប៉ុន្តែដោយសារកម្លាំងលោកមានច្រើនទើបពួកគេមិនហ៊ាន និងរត់បាត់។
លោកបន្តឱ្យដឹងថា ចំពោះចំនួនឈើមិនទាន់ដឹងប៉ុន្មាបនោះទេ ព្រោះលោកកំពុងអូសរថយន្តទៅស្នាក់ការដើម្បីបន្តនីតិវិធី ៕
ដោយ ៖ វណ្ណៈ