ភ្នំពេញ៖ អគ្គិសនីកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥៨ (GS58-F8) និងអនុស្ថានីយទី៣ (GS3-F2A) ក្នុងចន្លោះម៉ោង ១៣ និង៥០នាទីរសៀល ដល់ម៉ោង ១៨ និង៣០នាទីព្រលប់។
អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ដើម្បីឱ្យក្រុមការងារបច្ចេកទេសធ្វើការសម្អាតបន្ទប់ភ្លើង ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ ៖ (១) សង្កាត់អូរឡាំពិក សង្កាត់ទួលស្វាយព្រៃទី១&២ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង (២) សង្កាត់បឹងត្របែក សង្កាត់ទួលទំពូង ខណ្ឌចំការមន (៣)សង្កាត់បឹងសាឡាង និងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។
សូមជម្រាបដែរថា នៅកាលពីព្រឹកមិញនេះដែរ ក៏មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១ (GS1-F27) មូលហេតុបណ្តាលមកពីមានកំហូចខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (២)សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ប៉ុន្តែក្រុមការងារបច្ចេកទេសបានធ្វើការជួសជុលកំហូចរួច និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញផងដែរ៕
ដោយ៖សហការី