ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ចេញពីព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិ «ឧត្តមសេនីយ៍ឯក» ដល់នាយនគរបាលជាអគ្គស្នងការរង នគរបាលជាតិ ៣រូប

ចែករំលែក៖

 ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ គឺ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិ «ឧត្តមសេសនីយ៍ឯក» ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌមន្ត្រីនគរបាលជាតិនៃក្រសួងមហាផ្ទៃចំនួន៣រូប។

 ព្រះមហាក្សត្រត្រាស់បង្គាប់ : 

-ទី១៖ លោកឧត្តមសេនីយ៍ទោ លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ

-ទី២៖ លោកឧត្តមសេនីយ៍ទោ កឹង ឃន អគ្គស្នងការរងនគរបាលជាតិ

-ទី៣៖ លោកស្រីឧត្តមសេនីយ៍ទោ រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ។ 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ 

ដោយ : សិលា


ចែករំលែក៖