ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ទម្លាយផែនការទណ្ឌិត សម រង្ស៉ី ចង់ផ្តួលរំលំរាជរដ្ឋាភិបាលឆ្នាំ២០២៣ និងប្រកាសចាត់វិធានការរាល់អ្នកជាប់ពាក់ព័ន្ធ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ទម្លាយផែនការទណ្ឌិត សម រង្ស៉ី ចង់ផ្តួលរំលំរាជរដ្ឋាភិបាលឆ្នាំ២០២៣ និងប្រកាសចាត់វិធានការរាល់អ្នកជាប់ពាក់ព័ន្ធ រួមជាមួយគណបក្សណាជាប់ពាក់ព័ន្ធជាមួយ ទណ្ឌិត នេះទៀត ។ សម្តេចតេជោ ថ្លែងថា, យប់មុិញនេះ ! គេប្រុងអោយកងកម្លាំងប្រដាប់អាវុធធ្វើទៀតហើយ ឆ្នាំ២០២៣ ជួញនឹងជាប់គុកទៀត ។ 

សម្តេចតេជោ ហ៊ុនសែន បានព្រមានថា, អ្នកសាកមើល៍ អ្នកគាំទ្រសាកមើល៍ ខ្ញុំគ្រាន់តែដាស់តឿនទេ ខ្ញុំវាទើសអី ! យប់មុិញគឺថា, ភ្ញាក់តាំងពីម៉ោង ៥ ជាងបន្តិច បើពីព្រឹកម្សិលបានយូរបន្តិច ដោយសារអត់មានការងារអីធ្វើទេ គ្រាន់តែកាត់សក់ ។ សម្ដេចបានលើកឡើងថា, ឥឡូវកាត់សក់ខ្ញង់ដែរហ្នឹង ព្រោះនៅសល់សក់កាត់ អ្នកខ្លះគេស្រួលណាស់ អត់មានសក់កាត់ អត់មានសក់កាត់ដូចមិនពិបាកទេ។ ឯខ្ញុំមានសក់កាត់ ខ្ញុំត្រូវតែកាត់សក់ ហើយសក់ខ្ញុំអត់បានទេ ឱ្យតែសក់វែងគឺក្តៅខ្លួន ! 

សម្ដេចតេជោបានថ្លែងទៀតថា, ខ្ញុំមានគ្រុបមួយគ្រុបតាមប្រព័ន្ធតេឡេក្រាម គេតែងយកព័ត៌មាននេះ ព័ត៌មាននោះ ទើបឃើញគេរុញព័ត៌មានមួយ ខ្ញុំក៏បើកមើល គេចេញសេចក្តីថ្លែងការណ៍ លើកថាឆ្នាំ ២០២៣ នេះ រំលំហ៊ុនសែនឲ្យបាន រាប់ទាំងអោយកម្លាំងប្រដាប់អាវុធងើប ។ 

សម្ដេចតេជោហ៊ុនសែនបន្តថា, ឆ្នាំ ២០២៣ គឺជាឆ្នាំបោះឆ្នោត តើអ្នកឯងចង់ប្រើកម្លាំងប្រដាប់អាវុធ ! តើអ្នកឯងនេះចេញដំណើរតាមបែបហឹង្សា ! ផ្ដួលរលំក្រៅប្រព័ន្ធប្រជាធិបតេយ្យហើយ ចាំឱ្យបាន គណបក្សណា ដែលបានផ្សារភ្ជាប់ជាមួយទណ្ឌិតនេះ ត្រូវបានទទួលនូវការប្ដឹងផ្ដល់ទៅកាន់តុលាការ ។ ចាំឱ្យច្បាស់ ទណ្ឌិតរត់ចោលគុក ! ផ្ដាំទៅ ! សម្តេចបន្តថា,ហើយលោកឯងថា ហ៊ុនសែន មិនហ៊ានលាលែងពីតំណែងទេ ព្រោះតុលាការបារាំងនិងអូសក ! សម្ដេចបានលើកឡើងថា, ខ្ញុំផ្ដាំទៅលោកឯង ថ្ងៃ ១២ ខែធ្នូ ឆ្នាំ ២០២២ ខ្ញុំទៅដល់ព្រុយសែល អញ្ជើញតុលាការបារាំង ឬតុលាការអន្តរជាតិ ចាប់ហ៊ុនសែននៅហ្នឹង បើអ្នកឯងចិត្តសឿង ! អ្នកឯងធ្វើហ៊ុនសែនឲ្យបាន ! ហ៊ុនសែនទៅក្នុងឋានៈជាសហប្រធានអាស៊ាន ជាមួយនិងសហភាពអ៊ឺរ៉ុប លោក នីសែល ដែលជួបគ្នានៅតូក្យូថ្ងៃមុន។ 

សម្ដេចបានបន្តថា, គាត់ក៏នឹងមកចូលរួមនៅទីនេះទៀត។  ខ្ញុំសូមផ្ដាំទៅលោកឯង កុំបោកប្រាស់គេខ្លាំងពេក ឥឡូវខ្ញុំនឹងទៅ ខ្ញុំនឹងជួបបងប្អូនប្រជាពលរដ្ឋ នៅអឺរ៉ុប នៅព្រុយសែលតែម្ដង លោកឯងរៀបចំបាតុកម្មទៅ សំណុំឯកសារអីប្ដឹងផ្ដល់ទៅ អាម៉ារ៉ូអើយ ល្មមបានហើយ ! អ្នកឯងត្រូវដឹងរឿងអ្នកឯងដែលជោគជ័យត្រង់ថាលោកឯងមិនបានផ្តល់ឲ្យហ៊ុនសែនមួយយូរ៉ូហ្នឹងទេ។ ក្រៅពីនោះមុខអ្នកឯងត្រូវគេបានបកអាក្រាតអស់ហើយ គេបានបញ្ជាក់ច្បាស់លាស់ហើយ អ្នកឯងនិយាយហ្នឹងវាអត់មានភស្តុតាង អ្នកឯងនិយាយហ្នឹងវាបរិហារកេរ្តិ៍។ 

សូមបញ្ជាក់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ខណៈ  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ ថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖