ព័ត៌មានទាន់ហេតុការណ៍៖

លិខិតថ្លែងអំណរគុណ៖ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត

ចែករំលែក៖

ភ្នំពេញ ៖ តាងនាមថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងកិច្ចការនារី និងក្រុមការងាររៀបចំកិច្ច ប្រជុំកំពូលស្ត្រីអាស៊ាន លើកទី២ និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំមានសេចក្តីសោមនស្សរីករាយ រំភើបឥតឧបមា និង សូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុត គោរពជូន សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចតេជោបានផ្ដល់មហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ជា អធិបតីដឹកនាំកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ក្រោមមូលបទ “ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ+ បំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន” ដែលបានប្រារព្ធធ្វើនៅវិមានសន្តិភាព កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ប្រកបដោយលទ្ធផលជាផ្លែផ្កា គួរជាទីមោទនះក្រៃលែង។ ទន្ទឹមនឹងនោះ សម្តេចតេជា ក៍បានផ្តល់នូវអនុសាសន៍ជាយុទ្ធសាស្ត្រគន្លឹះសំខាន់ៗ ជាគតិដើម្បីយកមកអនុវត្តបន្ត ផងដែរ ។

វត្តមានដ៍ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់សម្ដេចគេជោនាយករដ្ឋមន្ត្រី គឺជាសក្ខីភាពសបញ្ជាក់ឱ្យឃើញពីការ គាំទ្រ លើកទឹកចិត្តនិងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ សម្តេចតជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការលើក កម្ពស់ស្ថានភាពស្ត្រី និងក្មេងស្រី មិនត្រឹមតែនៅក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែនៅទូទាំងអាស៊ាន ក៏ដូច ជាសកលលោកផងដែរ ។ សារជាថ្មីម្តងទៀត ក្នុងនាមស្ត្រីនៅទូទាំងប្រទេសកម្ពុជា និងអាស៊ាន នាងខ្ញុំសូមគោរពថ្លែង អំណរគុណ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសូមឧទ្ទិសបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធក្នុងលោក សូមជួយបីបាច់ថែ រក្សា សម្តេចគេជោនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្ត ទទួលនូវគារវភក្តីដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា ៕

ដោយ ៖ សិលា


ចែករំលែក៖