ព័ត៌មានទាន់ហេតុការណ៍៖

រសៀលនេះ ! លោក ឌិត ទីណា ប្រកាសចូលកាន់តំណែងជា រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ ដល់ម៉ោង៥និង៣០នាទី លោករដ្ឋមន្ត្រីថ្មីធ្វើសន្និសីទសារព័ត៌មាន

ចែករំលែក៖

ភ្នំពេញ ៖ រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ ! លោក ឌិត ទីណា ត្រូវបានប្រកាសចូលកាន់តំណែងជា រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ ជំនួសតំណែង លោក វេង សាខុន ។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពី ពិធីផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានកិត្តិយសសូមជម្រាបជូន អ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាបថា,  ក្រសួងនឹងរៀបចំពិធីផ្ទេរតំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៥:៣០នាទីរសៀល នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគារផ្ការំដួល ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីកម្មវិធីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងរៀបចំធ្វើសន្និសីទសារព័ត៌មាន ដឹកនាំដោយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង១៧:៣០ នាទីល្ងាច។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាប តាមការគួរ ៕

ដោយ : សិលា


ចែករំលែក៖