ខេត្តមណ្ឌលគិរី៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃចន្ទទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម ដឹកនាំផ្ទាល់ដោយលោក ឧត្ដមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក មាស វឌ្ឍនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី១៦ តុលាម្សិលមិញនេះ បានចុះបង្រ្កាបករណីប្រើប្រាស់គ្រឿងញៀន ១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
នេះបេីយោងតាមការបញ្ជាក់ពីមន្រ្តីនគរបាលស្រុកកែវសីមា បានឱ្យដឹងថា ៖ ជនសង្ស័យចំនួន ០៣នាក់ ១-ឈ្មោះ ភូ គនា្ន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានពិនិត្យ និងវិភាគរកសារធាតុញៀនក្នុងទឹកម៉ូត្រ ជាលទ្ធផលវិជ្ជមាន ( + ) ។ ២-ឈ្មោះ កែ សឿង (ហៅញ៉ុយ ) ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិព្នង មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិពូចារ ឃុំស្រែព្រះ ស្រុកកែវសីមាខេត្តមណ្ឌលគិរី បានពិនិត្យវិភាគសារធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន ( + ) ។ ៣-ឈ្មោះ ព្រីង ប៊ុនថង ភេទប្រុស អាយុ ២៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី បានពិនិត្យវិភាគរកសារធាតុញៀនក្នុងទឹកម៉ូត ជាលទ្ធផលវិជ្ជមាន ( + ) ។
វត្ថុតាងដកហូតរួមមាន ៖
-ទូរស័ព្ទដៃចំនួន ០២គ្រឿងម៉ាក oppoចំនួន០១គ្រឿង vivo ចំនួន០១គ្រឿង ។
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឈ្មោះ ព្រីង ប៊ុនថង ចំនួន០១ សន្លឹក ។
-កាតចាក់វ៉ាក់សាំង កូវីដ១៩ ចំនួន០១សន្លឹក ។
ករណីនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមាកំពុងកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖អារុណរះ