ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ប្រគល់​ថវិកា​ឧបត្ថម្ភ​គោលនយោបាយ​ ជូន​ដល់​មន្ត្រី​នគរបាល​ចូល​និវត្តន៍​

ចែករំលែក៖

​ខេត្តកែប ៖​ នៅព្រឹកថ្ងៃចន្ទ ៧រោច​ ខែអស្សុជ​ ឆ្នាំខាល​ ចត្វា​ស័ក​ ព​.​ស​.២៥៦៦​ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែតុលា​ ឆ្នាំ​២០២២​ ស្នងការដ្ឋាន​នគរបាលខេត្តកែប បាន​ធ្វើ​ពិធី​ប្រគល់​ថវិកា​ ឧបត្ថម្ភ​គោលនយោបាយ​ ជូន​ដល់​មន្ត្រី​នគរបាល​ខេត្តចូលនិវត្តន៍។

ក្រោម​អធិបតីភាព​ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោកឧត្តមសេនីយ៍ត្រី ស្នងការរង ប្រធានផែនការងារធនធានមនុស្ស លោកនាយ នាយ​រង​ការិយាល័យ​បុគ្គលិក នាយ នាយរងផ្នែកពាក់ព័ន្ធ និងមន្ត្រី​នគរបាល​ចូល​និវត្តន៍​។​

​ក្នុង​នោះ​ដែរ​ថវិកា​ដែល​ត្រូវ​បើក​ផ្តល់​ជូន​មន្ត្រី​នគរបាល​ចូល​និវត្តន៍​ ចំនួន៧នាក់ សរុបថវិកា​ ចំនួន៦២,៥៦០,០០០រៀល​ ។​ 

ឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ​នគរបាលខេត្ត បាន​សំណេះសំណាល​ សួរសុខទុក្ខ ជាមួយ​មន្ត្រីនគរបាលចូលនិវត្តន៍ និងបានពាំនាំនូវការផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ ពី​សំណាក់​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធានកិត្តិយស​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ និង​លោក​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​កណ្តាល​ សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ ផង​ដែរ​ ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖