ព័ត៌មានទាន់ហេតុការណ៍៖

មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) សម្រេចផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៣

ចែករំលែក៖

ប្រទេសជប៉ុន ៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន មានសេចក្តីរីករាយសូមជម្រាបជូនប្អូនៗនិស្សិតថា មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) សម្រេចផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន  សម្រាប់ឆ្នាំសិក្សា២០២៣។ សូមអានព័ត៌មានបន្ថែមដូចខាងក្រោម ៖

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន មានសេចក្តីរីករាយសូមជម្រាបជូនប្អូនៗនិស្សិតថា មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈី (Mabuichi International Scholarship Fouridzation) សម្រេចផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា ២០២៣ ដោយផ្អែកលើលក្ខខណ្ឌដូចខាងក្រោម ៖

១. លក្ខខណ្ឌជ្រើសរើស៖

– កំពុងរៀន ឬនឹងចូលរៀនថ្នាក់បរិញ្ញាបត្រ។

-ជានិស្សិតដែលត្រូវចំណាយលើការសិក្សា និងការរស់នៅដោយខ្លួនឯង ។

-ត្រូវការធនធានដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ និងប្រាក់ចំណូលប្រចាំគ្រួសារតិចជាង៥លាន យ៉េនក្នុង១ឆ្នាំ ។ 

– មានកម្រិតភាសាជប៉ុនល្អ និងមានពិន្ទុ GPA យ៉ាងតិច 2.5 ឬប្រហាក់ប្រហែល មិនកំពុងទទួលបានអាហារូបករណ៍ដទៃ ។ 

– មានសុខភាពល្អ ឧស្សាហ៍ព្យាយាម និងទទួលអនុសាសន៍ពីសាលាភាសាជប៉ុន ឬសកលវិទ្យាល័យ។

– ត្រូវគោរពតាមលក្ខខណ្ឌនានារបស់មូលនិធិ (សូមអានពត៌មានបន្ថែមក្នុងតំណរភ្ជាប់)។

២. អត្ថប្រយោជន៍៖

– ប្រាក់អាហារូបករណ៍ប្រចាំខែចំនួន ១០ម៉ឺនយ៉េន (ខែមេសា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤)។

– ប្រាក់បង់ថ្លៃចូលរៀន ៣០ម៉ឺនយ៉េន (សម្រាប់និស្សិតចូលរៀនឆ្នាំទី១) ។

ប្អូនៗសិស្សនិស្សិតដែលមានចំណាប់អារម្មណ៍ដាក់ពាក្យ ត្រូវទាញយកឯកសារតាមតំណរភ្ជាប់នេះ៖ khley.com/MABUCHI2023ឬស្តេន QR Code ខាងក្រោម រួចផ្ញើឯកសារច្បាប់ដើមមកស្ថានទូត ឲ្យបានមុនថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ៕

ដោយ ៖ សិលា


ចែករំលែក៖