ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនជនសង្ស័យចំនួន១៤នាក់ ទៅកាន់តុលាការពាក់ព័ន្ធករណីប្លន់ម៉ូតូប្រដាប់ដោយកាំបិតប៉័ងតោ

ចែករំលែក៖

     ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោនាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យចំនួន១៤នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធករណីប្លន់ម៉ូតូប្រដាប់ដោយកាំបិតប៉័ងតោ។

    សូមបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោបានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ពាក់ព័ន្ធករណីប្លន់ម៉ូតូប្រដាប់ដោយកាំបិតប៉័ងតោកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៣:០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់នៅចំណុចក្បែរភ្លើងស្តុបទួលពង្រ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតក្នុងភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីប្លន់ម៉ូតូប្រដាប់ដោយកាំបិតប៉័ងតោ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបក្ខពួកចំនួន១០នាក់បន្ថែមទៀត។

     ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ រួមទាំងវត្ថុតាងដកហូត៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ1BP-8395, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1HR-4190, ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1JM-3508, ម៉ូតូម៉ាកហុងហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JL-2484, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេ៊រីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ1JJ-3442, កាបូបលុយពណ៌ខ្មៅចំនួន០១ កាំបិតប៉័ងតោ ចំនួន០១, ទូរស័ព្ទដៃម៉ាកIphone 6 Plus ពណ៌ទឹកមាស ចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាក Iphone 7 Plus ពណ៌ទឹកមាស ចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាក Iphone 7 Plus ពណ៌ខ្មៅ ចំនួន០១គ្រឿង,  កាំបិតកែច្នៃប្រវែង១៧សង់ទីម៉ែត្រចំនួន០១ដើម ។​

    បច្ចុប្បន្នជនសង្ស័យ​ ស្ថិតក្នុងសាលាដំបូងរាជធានីភ្នំពេញ ហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវីធីច្បាប់៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖