ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ នគរបាលចាប់យុវជនម្នាក់រួមភេទជាមួយអនីតិជនបានចំនួន២៣ដង ក្នុងរយៈពេល១សប្តាហ៍

ចែករំលែក៖

ខេត្តរតនគិរី ៖ យុវជនម្នាក់ត្រូវបាននគរបាលក្រុងបានលុងឃាត់ខ្លួន ពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំចំនួន២៣ដងហើយ ៨ ថ្ងៃក្រោយមកជាប់ខ្នោះប៉ូលិស។

ឃាត់ខ្លួនយុវជនខាងលើនេះ បានធ្វើឡើងនៅព្រលប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្នុងភូមិសិល្ប៍ សង្កាត់ យក្ខឡោម ក្រុងបានលុង ដោយមានការសម្របសម្រួលនីតិវិធី ពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ។

យោងតាមរបាយការណ៍ពីអធិការដ្ឋានគរបាលក្រុងបានលុងបានឲ្យដឹងថា យុវជនដែលត្រូវចាប់ខ្លួនឈ្មោះ ឆន ឈីត អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មានមុខរបរកម្មករ បន្ទាប់ពីបែកធ្លាយទៅដល់គ្រួសារក្មេងស្រីរងគ្រោះ។

នៅចំពោះមុខសមត្ថកិច្ចយុវជនរូបនេះ បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានប្រព្រឹត្ត និងធ្វើ សកម្មភាពរួមភេទជាមួយ ឈ្មោះ ខ.ល.ក អាយុ១២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសិល្ប៍ សង្កាត់យក្ខឡោម ក្រុងបានលុងខេត្តរតនគិរី មុខរបរសិស្សបានសម្រេចច្រើនដងពិតប្រាកដមែន។

របាយការណ៍បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ គឺសរុបបានរំលោភចំនួន២៣ដងពិតប្រាកដមែន នេះបើតាមការសារភាពរបស់យុវជនល្មមកាមខាងលើនេះ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតសម្ភារមួយចំនួនរួមមាន: នាឡិកាដៃចំនួន១គ្រឿង,ទូរស័ព្ទម៉ាក OPPOស៊េរីA53 ពណ៌ខ្មៅ បែកអេក្រង់ ចំនួន១គ្រឿង។  

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងបានដកហូតខាងលេីនេះ ត្រូវបានឃាត់និងរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបានលុង ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់វិធានការទៅតាមនីតិវិធីច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖