ភ្នំពេញ ៖ សេចក្តីជូនដំណឹងស្តីពីការធ្វើសន្និសីទសារព័ត៌មាន៖ ការប្រកាសចូលកាន់តំណែងរបស់ប្រធានគណៈមេធាវីអាណត្តិទី១៤ និងផែនការនិងទិសដៅការងារក្នុងអាណត្តិទី២របស់លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីអាណត្តិទី១៤។
សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចេញ សេចក្តីជូនដំណឹង ស្តីពីការធ្វើសន្និសីទសារព័ត៌មាន៖ ការប្រកាសចូលកាន់តំណែងរបស់ប្រធាន គណៈមេធាវីអាណត្តិទី១៤ និងផែនការនិងទិសដៅការងារក្នុងអាណត្តិទី២ របស់ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីអាណត្តិទី១៤។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជូនដំណឹងដល់សមាជិក-សមាជិកាគណៈមេធាវី និងអ្នកសារព័ត៌មានមេត្តាជ្រាបថា គណៈមេធាវីនឹងធ្វើសន្និសីទសារព័ត៌មាន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១០និង៣០នាទីព្រឹក នៅក្នុងទីស្នាក់ការគណៈមេធាវី ដើម្បីជម្រាបជូនអំពី៖
១-ការប្រកាសចូលកាន់តំណែងបន្តជាប្រធានគណៈមេធាវីអាណត្តិទី១៤ របស់ លោក លី ច័ន្ទតុលា
២-ផែនការនិងទិសដៅការងារក្នុងអាណត្តិទី២ របស់ លោក លី ច័ន្ទតុលា ប្រធាន គណៈមេធាវីក្នុងអាណត្តិទី១៤។ អាស្រ័យហេតុនេះ សូមសមាជិក-សមាជិកាគណៈមេធាវី និងអ្នកសារព័ត៌មានទទួលជ្រាប៕
ដោយ : សិលា