ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ​​​ ដាក់ចេញនូវផែនការមួយចំនួនដេីម្បីអនុវត្តបន្ដ​ និងទប់ស្កាត់រាល់បទល្មេីសផ្សេងៗ​

ចែករំលែក៖

​ខេត្ត​ព្រះវិហារ​៖​ លោកមេបញ្ជាការ​តំបន់ប្រតិបត្តិសឹករងព្រះវិហារបានដាក់ចេញនូវបទបញ្ជា​ ក៏ដូចជាការផ្តាំផ្ញេី ដល់តាមបណ្ដាអង្គភាពនៅតាមព្រំដែន​ កម្ពុជា​-ថៃ-ឡាវ​ ត្រូវ​យកចិត្ត​ទុកដាក់​ការពារ​បូរណភាពទឹកដី​ ជាពិសេសបទល្មេីសឆ្លងដែនខុសច្បាប់ផ្សេងៗ​ តាមច្រក​ ឬតាមចំណុចដែលអង្គភាពទទួលខុសត្រូវ​ ជាពិសេសបញ្ហាគ្រឿងញៀន​ និងធ្វេីការទំនាក់ទំនងឱ្យបានល្អ​ជាមួយមិត្តជិតខាង​។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​កងព័ទ​ជេីងគោក​ នៃកងយោធពលខេមរភូមិន្ទ​ បានឱ្យដឹងនៅរសៀលថ្ងៃ​អង្គារ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០២២។ 

លោកមេបញ្ជាការ​ ក៏សូមអំពាវនាវឱ្យគ្រប់បណ្តាកងឯកភាពត្រូវបន្តយកចិត្តទុកដាក់ហ្វឹកហ្វឺនបន្ថែមនូវជំនាញផ្សេងៗ​ នៅអង្គភាពរបស់ខ្លួន​ ជាពិសេសការងារអប់រំចិត្តសាស្ត្រ អប់រំសតិអារម្មណ៍ ដល់យោធិនក្រោមឱវាទ​ ក៏ដូចជាការងារបំផុសចលនាប្រឡងប្រណាំងទៅតាមបណ្តាអង្គភាព ការងារដាំដុះ​ និងចញ្ចឹមសត្វ​ សម្រាប់បំពេញបន្ថែមលេីគោលរបបប្រចាំថ្ងៃដែលថ្នាក់លេីផ្តល់ជូន​ ក៏ដូចជាការកសាងជុំរុំជំរកស្នាក់នៅឱ្យបានល្អ​ ជាពិសេសបញ្ហាសុខភាពរបស់បងប្អូនកូនចៅរបស់ខ្លួន​ ព្រោះរដូវនេះជារដូវវស្សា​ យ៉ាងណាមិញត្រូវសាមគ្គី​ភាព​ផ្ទៃក្នុង​អង្គ​ភាពឱ្យបានល្អ​ 

លោកបញ្ជាការ បានស្នើឱ្យអង្គភាពទាំងអស់​ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានក្តាប់ឱ្យជាប់អំពីបញ្ហាជំនន់ទឹកភ្លៀងនៅតាមបណ្តាស្រុក ក្រុងមួយចំនួនដែលលិចលង់ដេីម្បីត្រៀមខ្លួនជួយសង្គ្រោះ និងជំលៀសបងប្អូនប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព​៕

ដោយ​៖សហការី​


ចែករំលែក៖