ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកម្ចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមរបស់ពូជជនក្បត់ជាតិ៣ជំនាន់

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យព្រឹទ្ធសភា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់ចេញនូវគោល ការណ៍ដ៏ម៉ឹងម៉ាត់ និងដាច់ខាតបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកម្ចាត់ចោលនូវមនោគមវិជ្ជាជ្រុល និយមរបស់ពូជជនក្បត់ជាតិ៣ជំនាន់ ដែលជាមេក្រុមចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួក។

យើងខ្ញុំសូមប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការនូវរាល់សកម្មភាព ទាំងឡាយណាដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល ដោយមិនស្របតាមរដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំយល់ឃើញថា រាល់ទង្វើញុះញង់បង្កចលាចលសង្គមឥតឈប់ឈរ តាមគ្រប់ មធ្យោបាយ និងតាមទម្រង់របស់ត្រកូលជនក្បត់ជាតិ៣ជំនាន់ជាមេក្លោង គឺពិតជាការប៉ុនប៉ង បំផ្លាញនូវសន្តិភាព ស្ថិរភាពសង្គម ការរីកចម្រើនរបស់ប្រទេសជាតិ និងភាពសុខសាន្តរបស់ ប្រជាជនកម្ពុជាទាំងមូល ដែលមិនអាចប្រកែក និងអត់ឱនឱ្យបានឡើយ។

យើងខ្ញុំសូមប្ដេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និងការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាពនេះ ទោះជានៅក្នុងតម្លៃណាក៏ដោយ ៕

ដោយ : សិលា 

 


ចែករំលែក៖