ភ្នំពេញ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ! ខណៈជនសង្ស័យចំនួន២៨នាក់(ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៣ករណីទូទាំងប្រទេស នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ ។
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យទាំងចំនួន២៨នាក់ រួមមាន៖ ជួញដូរ ៦ករណី ឃាត់មនុស្ស ១៣នាក់(ស្រី ១នាក់) ;ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់មនុស្ស ៥នាក់ ;ប្រើប្រាស់ ២ករណី ឃាត់មនុស្ស ១០នាក់(ស្រី ២នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៨ ខែតុលា រួមមាន៖ មេតំហ្វេតាមីន(ម៉ាទឹកកក) ស្មេីនិង ៥,៣៧ក្រាម និង៨កញ្ចប់តូច ។
សូមជម្រាបជូនថា ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលេីនេះជាលទ្ធផលមានចំនួន ៩អង្គភាពបានចូលរួមដូចជា៖
កម្លាំងសមត្ថកិច្ចនគរបាល ៖ ៩អង្គភាព
១ / នគរបាលខេត្តកំពង់ចាម៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
២ / នគរបាលខេត្តកំពង់ឆ្នាំង៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកម៉ាទឹកកក(Ice)ចំនួន ២,២១ក្រាម។
៣ / នគរបាលខេត្តកំពង់ធំ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកម៉ាទឹកកក(Ice) ៥កញ្ចប់តូច។
៤ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ១,៤៥ក្រាម។
៥ / នគរបាលខេត្តពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៩៩ក្រាម។
៦ / នគរបាលខេត្តសៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ស្រី ២នាក់។
៧ / នគរបាលខេត្តមណ្ឌលគិរី៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៧២ក្រាម។
៨ / នគរបាលខេត្តស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
និង៩ / នគរបាលខេត្តត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ២កញ្ចប់តូច ៕
ដោយ៖ស តារា