ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ជូនដំណឹងពីការបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ០៣

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ជូនដំណឹងពីការបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ០៣រួមមាន៖

១. ភ្នាក់ងារទេសចរណ៍ នាគ ក្រហម (Neak Krohom Travel & Tours)

២. ការីទេសចរណ៍ អ ឌី អាយ ធួរ (R.D.I Tour)

៣. ការីទេសចរណ៍ ចំណូល ត្រាវែល & ធួរ (Chamnol Travel & Tour Co.,Ltd)

ក្រសួងទេសចរណ៍នឹងដំណើរការតាមនីតិវិធីក្នុងការអនុញ្ញាតឱ្យបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ក្នុងរយៈពេល០១ខែទៀត ដោយទុកលទ្ធភាពឱ្យប្រតិបត្តិករទេសចរណ៍ និងសាធារណជនទាំងអស់ធ្វើការតវ៉ា ករណីមានការពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុក្នុងប្រតិបត្តិការអាជីវកម្មទេសចរណ៍កន្លងមកដែលមិនទាន់ដោះស្រាយរួចរាល់ជាមួយអាជីវកម្មខាងលើ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រីជាប្រតិបត្តិករទេសចរណ៍ សមាគមឧស្សាហកម្មទេសចរណ៍ និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

ដោយ : សិលា


ចែករំលែក៖