ព័ត៌មានទាន់ហេតុការណ៍៖

តោះ​! ចង់​ដឹង​អត់​ថា​ខ្ទឹមក្រហម​ មាន​អត្ថប្រយោជន៍អ្វីខ្ល?

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​២០​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ យោង​តាមការដកស្រង់ចេញពី​សៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា​ ដេីមខ្ទឹមក្រហម(Shallot)​ មានកម្ពស់២០​ ទៅ៣០សង់ទីម៉ែត្រ​ មើមរាងមូលទ្រវែងនៅក្នុងស្រោមស្តើងពណ៌ក្រហម សាច់ខាងក្នុងពណ៌សលាយក្រហមមានច្រើនក្លែប និងច្រើនស្រទាប់។ 

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ស្លឹកពណ៌បៃតងប្រហោងពីគល់រហូតដល់ចុង ចេញពីមើមហើយមានច្រើនដុះជាគុម្ព។ ទងទម្រកញ្ចុំផ្កា (peduncle) មានប្រហោងក្នុងដុះចេញពីមើមចំកណ្តាលគុម្ពស្លឹក។

ចំណែក​ផ្កាពណ៌ផ្កាឈូក ឬខៀវរាងស្វាយ លាយស ផ្តុំជាកញ្ចុំមូល (globose) នៅចុងគោល ទម្រកញ្ចុំផ្កា។ ផ្កាមានត្របក ៣ (sepals) និងស្រទាប់៣ (petals) កេសរឈ្មោល៦ មានទងវែង និងកេសរញីមូលទ្រវែងបន្តិចមាន៣ក្លែប។ ផ្លែស្ងួតមូលវែង (ovoid) ៥​ ទៅ៦ គុណនិង​ ៣សង់ទីម៉ែត្រ​ អាចបែកជា៣ផ្នែក មានគ្រាប់ច្រើនពណ៌ខ្មៅ។ មើមមានរសជាតិហឹរ ជាតិទឹកច្រើន និងក្លិនឆួលខ្លាំង។ ចេញផ្កានៅខែ មិថុនា-កក្កដា នងបន្តពូជដោយមើម។

សូមជម្រាបជូនថា​ ចំពោះ​ការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស៖​ គ្រឿងទេស និងគ្រឿងផ្សំបន្ថែមជួយឱ្យអាហារមានក្លិនឈ្ងុយ៕

ដោយ​៖សហការី​


ចែករំលែក៖