ខេត្តមណ្ឌលគិរី៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២០ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងរវាងរថយន្តនិងម៉ូតូបើកបរបញ្ច្រាស់ទិសដៅ ពីជេីងទៅត្បូងបញ្រ្ចាស់ទិសគ្នា បណ្ដាលឱ្យមនុស្សចំនួន ០២បានស្លាប់ នៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង ៤និង២៥នាទីរសៀលថ្ងៃទី១៩ ខែតុលាម្សិលមិញនេះ នៅចំណុចខាងលើស្ពានអូរឆ្វាកស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រ លេខ១០១-១០២ សិ្ថតក្នុងភូមិ ពូហ្យាម ឃុំ សែនមនោរម្យ ស្រុកអូររំាង ខេត្តមណ្ឌលគិរី។
យោងតាមរបាយការណ៍របស់ សមត្ថកិច្ចនគរបាលស្រុកអូររាំង បានឱ្យដឹងថា៖ ១- អ្នកបេីកបរ ម៉ូតូឈ្មោះ អត់ អ៊ា ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខែ្មរ មុខ របរ បុគ្គលិក ណូវ៉ារីសត រស់នៅភូមិពូហ្យាម ឃុំ សែនមនោរម្យ ស្រុក អូរាំង ខេត្តមណ្ឌលគិរី (បានស្លាប់)ភ្លាមៗនៅកនែ្លងហឹ្នងកេីតហេតុ ។ អ្នករួមដំណេីរជាមួយម៉ូតូមានចំនួន ០២នាក់ មានដូចខាងក្រោម។ ២-ឈ្មោះ.ស្រី ជីម ភេទ ប្រុសអាយុ២៥ឆ្នាំ ជនជាតិខែ្មរ មុខរបរបុគ្គលិកណូវ៉ា រីសត រស់នៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី (បានស្លាប់)ភ្លាមៗនៅហ្នឹងកនែ្លង កេីតហេតុ។ ៣-ឈ្មោះជុំ ភារម្យ ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខែ្មរ មុខរបរ បុគ្គលិកណូវ៉ា រីសត រស់នៅភូមិ ពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី រងរបួសធ្ងន់។ អ្នកបើកបរម៉ូតូបានវ៉ាជែងរថយន្ត វេអងចំនួន០២គ្រឿង រួចក៏ទៅបុករថយន្តម៉ាក RX330.ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កោះកុង 2B 8686 បេីបរដោយឈ្មោះ ជឿន សំណាង ភេទប្រុស អាយុ ៣៤ ឆ្នាំជនជាតិខ្មែរ មុខរបរអាជីវករលក់ដូរ រស់នៅភូមិ ទី០៨ឃុំអូរយេះ.ស្រុកកោះញែកខេត្តមណ្ឌលគិរី (គ្មានរងរបួស)។ មូលហេតុមកពីអ្នកបេីកបរម៉ូតូបានវ៉ាជែង រថយន្ត វេអងខ្វះការប្រុងប្រយ័ត្តចូលទៅខាងស្ដាំរថយន្តមកពីទិសផ្ទុយ។
គួរបញ្ជាក់ថា ក្រោយកេីតហេតុសព និងអ្នករងរបួស ត្រូវបានបញ្ចូនទៅមនី្ទរពេទ្យបងែ្អកខេត្តមណ្ឌលគិរី ចំពោះមធ្យោបាយកម្លាំងជំនាញស្ទូចយករថយន្តនិងម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាន ស្រុកអូររាំង ដេីម្បីអនុវត្តតាមនីតិវិធីច្បាប់នាពេលក្រោយ៕
ដោយ៖សហការី