ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ហៅកាត់ថា CDC បានឲ្យដឹងថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិ ក្នុងការបើករោងចក្រដំឡើងរថយន្ដម៉ាកល្បីៗទាំងពីរខាងលើនេះរួមមាន គឺក្រុមហ៊ុនToyota Tsusho Manufacturing ដែលមានទុនវិនិយោគសរុបប្រមាណ ៣៦.៧លានដុល្លារអាមេរិក និងបង្កើតឪកាសការងារប្រមាណ ១៥០កន្លែង។ នេះបើតាមផេកយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល Central Youth បានបង្ហោះជាផ្លូវការ។
យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល Central Youth បានបញ្ជាក់ថា,ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញនេះ គ្រោងនឹងបើករោងចក្ររបស់ខ្លួន នៅក្នុងក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ។
ចំណែកឯក្រុមហ៊ុនមួយទៀតមានឈ្មោះថា ក្រុមហ៊ុន K (CAMBODIA) CO., LTD។ ក្រុមហ៊ុននេះដែរមានទុនវិនិយោគប្រមាណ ៧.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង ខណៈក្រុមហ៊ុនេះគ្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕
ដោយ : សហការី