ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែន នារីសោភ័គ បានទទួលស្វាគមន៍លោកស្រី Eleanor LAM អ្នកសម្របសម្រួលកម្មវិធីរបស់សហព័ន្ធអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានទទួលស្វាគមន៍លោកស្រី Eleanor LAM អ្នកសម្របសម្រួលកម្មវិធីរបស់សហព័ន្ធអន្តរជាតិ ដើម្បីពិភាក្សាការងារ និងពិគ្រោះយោបល់លើការអនុវត្តយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលជំនួបនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

លោកស្រី Eleanor LAM ដែលអញ្ជើញមកទស្សនកិច្ចនៅកាកបាទក្រហមកម្ពុជា រយៈពេល ២ថ្ងៃ (២០-២១ តុលា ២០២២) នឹងជួបសវនការជាមួយថ្នាក់ដឹកនាំ-មន្ត្រីជំនាញពាក់ព័ន្ធរបស់ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដើម្បីពិភាក្សាការងារទៅលើ ៖

  ការអនុវត្តយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា

  ការងារគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ

  ការងារសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍

  និរន្តរភាពរបស់សមាគមជាតិ និងវិធីសាស្ត្រក្នុងការរកមូលនិធិរបស់កាកបាទក្រហមកម្ពុជា

  ការងារបំផុសចលនាស្ម័គ្រចិត្ត និងដៃគូសហប្រតិបត្តិការ

  ការចូលរួមរបស់យុវជនក្នុងកិច្ចការងារមនុស្សធម៌ 

  ការប៉ាន់ប្រមាណពីតម្រូវការឆ្លើយតបទៅនឹងការធ្វើចំណាកស្រុក និងបំលាស់ទី និងសកម្មភាពអប់រំផ្សព្វផ្សាយពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពនៅតាមសហគមន៍ និងនៅតាមច្រកព្រំដែនអន្តរជាតិ ៕

ដោយ : សិលា


ចែករំលែក៖