ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរគ្រឿងញៀន​ខុសច្បាប់

ចែករំលែក៖

​ខេត្តកណ្ដាល ៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ជនសង្ស័យ​ម្នាក់​ ដែល​ជាមុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ស្រុក​ស្អាង​ ឃាត់ខ្លួន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ 

ប្រភពដដែលបន្តថា​ ជនសង្ស័យខាងលើនេះ​ត្រូវ​បានឃាត់ខ្លួន​កាលពីព្រឹកថ្ងៃទី១៩ ខែតុលាម្សិលមិញនេះ​ ស្ថិតនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្តីនគរបាលស្រុកស្អាង បានឱ្យដឹងថា ៖ ជនសង្ស័យឈ្មោះ ស៊ិន ប៊ុនថន ហៅចំណាប់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

វត្ថុតាងដកហូតរួមមាន ៖

-ម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៩កញ្ចប់ (មធ្យម ០៣កញ្ចប់ និងតូច ០៦កញ្ចប់) ។  

-ទូរស័ព្ទដៃចំនួនមួយគ្រឿងម៉ាក nokia (អិនចុចពិល) ពណ៌ខ្មៅ ។

-សម្ភារៈវេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដតាមនីតិវីធី៕

ដោយ​៖សហការី​


ចែករំលែក៖