ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន​ និងលោកប្រធានាធិបតីទីម័រខាងកើត អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន០២

ចែករំលែក៖

ភ្នំពេញ​៖​ បន្ទាប់ពីបានមានជំនួបទ្វេភាគីរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រខាងកើត នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ​ បានអញ្ជើញធ្វើជាសហធិបតីនៅក្នុងពិធីចុះហត្ថលេខា នៃកិច្ចព្រមព្រៀងលើឯកសារសំខាន់ចំនួន០២ ដែលក្នុងនោះរួមមាន: 

១-កិច្ចព្រមព្រៀងស្ដីពីសេវាដឹកជញ្ជូនផ្លូវអាកាសរវាងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

២-អនុស្សារណៈយោគយល់គ្នាស្ដីពីការធ្វើពាណិជ្ជកម្មអង្ករ រវាងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតនិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ​៖ស​ តារា​


ចែករំលែក៖