ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេលជិតមួយថ្ងៃគ្រោះថ្នាក់ចរាចរណ៍០៣ករណីបណ្ដាលឱ្យមនុស្សស្លាប់០២នាក់នៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រយៈពេលជិតមួយថ្ងៃគ្រោះថ្នាក់ចរាចរណ៍កើតឡើង៣ករណីធ្វើឲ្យមនុស្ស២នាក់ស្លាប់នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២នៅក្រុងប៉ោយប៉ែត។

មន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានប្រាប់ថា៖ នៅក្រុងប៉ោយប៉ែតរយៈពេលកន្លះថ្ងៃគ្រោះថ្នាក់ចរាចរណ៍កើតឡើង៣ករណីបណ្តាលឱ្យស្លាប់២នាក់ និងមានរបួសធ្ងន់ស្រាល រងការខូចម៉ូតូ៥គ្រឿង។

មន្ត្រីនគរបាលចរាចរណ៍ក្រុងបានបញ្ជាក់ថា៖

ករណីទី១.នៅវេលាម៉ោង៧ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នៅចំណុចស្តុបផ្សារកណ្តាលសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ស្ត្រីម្នាក់បើកបររថយន្តហាយឡេនឌ័រពាក់ស្លាកលេខបន្ទាយមានជ័យ2A.7893 បានបុករះម៉ូតូកំពុងបើកបរបណ្តាលឱ្យដួលរងការខូចខាតម៉ូតូ៣គ្រឿងត្រូវបានសម្របសម្រួលគ្នានៅកន្លែងកើតហេតុ។

ករណីទី២.នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២មុខស្តង់តាងួនសង្កាត់.ក្រុងប៉ោយប៉ែត រថយន្តធុនធំដែលពាក់ស្លាកលេខ THAILAND.01 68-1016 ដឹកទំនិញថៃបុកកិនអ្នកជិះម៉ូតូស្កូពីបណ្តាលឱ្យស្លាប់ភ្លាមៗ។

ករណីទី៣.នៅវេលាម៉ោង១៖៣០នាទីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នៅចំណុចខាងលិចមុខផ្សារកណ្តាលសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត រថយន្តធុនធំពាក់ស្លាកលេខសណ្តោងរុឺម៉កTHAILAND.01 65-6377បានបុកហើយកិនអ្នកជិះម៉ូតូហ្វីណូបណ្តាលឱ្យបែកលលាដ៍ក្បាលស្លាប់ភ្លាមៗ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងបានបញ្ជាក់ថា៖ក្រោយគ្រោះថ្នាក់ចរាចរណ៍៣ករណីរយៈពេលតែកន្លៈថ្ងៃបណ្តាលឱ្យស្លាប់២នាក់និងខូចខាតម៉ូតូ៥គ្រឿងនិងរថយន្តបង្ក២គ្រឿងត្រូវបានយកទៅរក្សាទុកនៅអអិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីដោះស្រាយតាមច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖