ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលនៃអធិការក្រុងប៉ៃលិនចុះបង្ក្រាបករណីជួញដូរនិងរក្សាទុកសារធាតុឃាត់ខ្លួន៦នាក់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ នគរបាលជំនាញនៃអធិការក្រុងប៉ៃលិនបានឲ្យដឹងថា÷ កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ កម្លាំងផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងវេនប្រចាំបញ្ជា នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ចុះស្រាវជ្រាវស៊េីបអង្កេត និងបង្ក្រាបជាក់ស្ដែង ក្នុងករណីជួញដូរ,រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់០១ករណី ចំនួន០៣គោលដៅ ដូចខាងក្រោម៖

-គោលដៅទី០១៖ នៅចំណុចចំការស្វាយផ្លូវចូលទៅទឹកធ្លាក់ភ្នំខៀវ ស្ថិតនៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 

-ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ សៀក គឹមសុន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (មានផ្ទុកសារធាតុញៀន)។ 

-ឆែកឆេរនិងដកហូតវត្ថុតាងរួមមាន៖

-ម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកកICE)ចំនួន០៤កញ្ចប់ ទម្ងន់០,៧២ក្រាម សាច់ថ្នាំសុទ្ធ។ 

-ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាន កម្លាំងផែនប្រឆាំងគ្រឿងញៀន យកមកអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរ ក្រោយពីសាកសួររួចជនសង្ស័យខាងលើបានឆ្លើយសារភាពថា ថ្នាំញៀនទាំងអស់នេះខ្លួនបានទិញពីឈ្មោះ មង្គល ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិប៉ាហុីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

-យោងតាមចម្លើយសារភាពបឋមរបស់ជនសង្ស័យខាងលើ ផែនជំនាញគ្រឿងញៀន បានបន្តនីតិវិធី។ 

-គោលដៅទី០២៖ នៅចំណុចផ្លូវបំបែកជាបីចូលភូមិពេជ្រគិរី ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 

-ឃាត់ខ្លួនសង្ស័យចំនួន០២នាក់មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ញ៉ែម មង្គល ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិប៉ាហុីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានផ្ទុកសារធាតុញៀន)។

-ឆែកឆេរនិងដកហូតវត្ថុតាង(គ្មាន)។

២- ឈ្មោះ ខន សុនី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានផ្ទុកសារធាតុញៀន)។

-ឆែកឆេរនិងដកហូតវត្ថុតាង(គ្មាន)។

-តាមចម្លេីយសារភាពរបស់ជនសង្ស័យទាំងពីរនាក់ខាងលេី  បានឆ្លេីយសារភាពបឋមថាខ្លួនធ្លាប់បានទៅទិញថ្នាំញៀនពីឈ្មោះ ចន្នី ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

-ក្រោយមកផែនគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានបន្តនីតិវិធី សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីចុះពន្លាតដែនដីនិងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង ចុះបង្ក្រាបនីតិវិធីបន្ត។

-គោលដៅទី០៣៖ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់,ស្រី០២នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ណុប ផា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង(មានផ្ទុកសារធាតុញៀន)។ 

-ឆែកឆេរនិងដកហូតវត្ថតាង(គ្មាន)។

២-ឈ្មោះ ឡុង ចន្នី ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង(មិនមានផ្ទុកសារធាតុញៀន)។

-ឆែកឆេរនិងដកហូតវត្ថុតាងរួមមាន៖

ក-ថង់ផ្លាស់ស្ទិចសម្រាប់វិចខ្ចប់គ្រឿងញៀនចំនួន០១ដុំ។ 

ខ-ទូរស័ព្ទដៃចំនួន០៥គ្រឿង។ 

គ-បំពង់កែវសម្រាប់ជក់គ្រឿងញៀនចំនួន១៩។ 

៣-ឈ្មោះ ទុយ តុន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង(មានផ្ទុកសារធាតុញៀន)។

-ឆែកឆេរនិងដកហូតវត្ថុតាងរួមមាន៖

ក-ម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកកICE)ចំនួន០១កញ្ចប់ទម្ងន់ ០,០៧ក្រាមសាច់ថ្នាំសុទ្ធ។  

ខ-ថ្នាំញៀនប្រភេទWYពណ៌ក្រហមចំនួន០២គ្រាប់កន្លះ ទម្ងន់ ០,២៣ក្រាមសាច់ថ្នាំសុទ្ធ។

-ជនសង្ស័យខាងលើសរុបទាំងអស់ចំនួន០៦នាក់,ស្រី០២នាក់។

វត្ថុតាងដកហូតរួមមាន៖

១,ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៥កញ្ចប់ទម្ងន់០,៧៩ក្រាម សាច់ថ្នាំសុទ្ធ។

២,ថ្នាំញៀនប្រភេទWYពណ៌ក្រហមចំនួន០២គ្រាប់កន្លះ ទម្ងន់០,២៣ក្រាម សាច់ថ្នាំសុទ្ធ។  

៣,ទូរស័ព្ទដៃចំនួន០៥គ្រឿង។

៤, ថង់សម្រាប់វិចខ្ចប់គ្រឿងញៀនចំនួន០១ដុំតូច។ 

៥,បំពង់កែវសម្រាប់ជក់ថ្នាំញៀនចំនួន១៩។ 

៦,ដែកកេសចំនួន០២។ 

-ករណីខាងលើនេះ គោរពស្នើសុំយោបល់លោក ស្នងការ ឃាត់ខ្លួនជនសង្ស័យខាងលេី រួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដេីម្បីសាកសួរ និងអនុវត្តតាមនីតិវិធីបន្ត។ 

ដោយ៖ ស សារ៉េត


ចែករំលែក៖