ព័ត៌មានទាន់ហេតុការណ៍៖

ជើងហោះហើររបស់កាតាត្រូវបានកាត់បន្ថយដើម្បីបង្កើតកន្លែងសម្រាប់អ្នកគាំទ្រនៅ World Cup

ចែករំលែក៖

នាយកប្រតិបត្តិរបស់ស្ថាប័នហោះហើយអាកាសបានប្រកាសថា អាកាសចរណ៍ Qatar Airways បានដកជើងហោះហើរពីគោលដៅចំនួន១៨ដើម្បីធ្វើកន្លែងទំនេរនៅអាកាសយានដ្ឋានអន្តរជាតិ Hamadសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដឹកអ្នកគាំទ្រទៅកាន់ការប្រកួតបាល់ទាត់ពិភពលោកនៅខែក្រោយ។

នាយកប្រតិបត្តិអាកាសចរណ៍ Qatar Airways លោក Akbar Al Baker បាននិយាយថា អាទិភាពនាពេលនេះគឺដើម្បីផ្ទុកជើងហោះហើររាប់រយដែលនឹងចុះចតនៅក្នុងប្រទេសសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកដ៏ធំមួយនេះ។

ប្រទេសកាតារំពឹងថា នឹងមានជើងហោះហើរប្រហែល៥០០ជើងក្នុងមួយថ្ងៃ ក៏ដូចជាជើងហោះហើរយន្តហោះ និងយន្តហោះឯកជនរាប់រយទៀតដែលនឹងមកទស្សនាការប្រកួតដែលប្រព្រឹត្តិទៅនៅថ្ងៃទី២០ ខែវិច្ឆិកាដល់ថ្ងៃទី១៨ ខែធ្នូ ជាមួយការប៉ាន់ប្រមាណអ្នកទស្សនាប្រហែល១.២លាននាក់។

ប្រទេសសរុបចំនួន៣២កំពុងចូលរួមជាមួយនឹងការប្រកួតដែលមានកីឡដ្ឋានត្រៀមចំនួនដែលមានទីតាំងនៅចម្ងាយ៤០គីឡូម៉ែត្រពីកណ្តាលទីក្រុងដូហា។

នាយកប្រតិបត្តិ Akbar Al Baker បានប្រាប់សន្និសីទសារព័ត៌មានថា“តាមពិតទៅ យើងមិនមានគោលដៅថ្មីទេ នៅពេលត្រូវបានសួរថាតើក្រុមហ៊ុនអាកាសចរណ៍កំពុងរីកចម្រើនដោយសារការប្រកួតបាល់ទាត់ពិភពលោកដែរឬទេ? ផ្ទុយ​ទៅ​វិញ យើង​បាន​កាត់​បន្ថយ និង​ដក​ចេញ​ពី​គោលដៅ​ចំនួន១៨ដើម្បី​ធ្វើ​ឱ្យ​មាន​លំហអាកាស​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Hamad ដើម្បី​នាំ​អ្នក​គាំទ្រ។ អាទិភាពរបស់យើងមិនមែនជាបណ្តាញរបស់ Qatar Airways ទេ ប៉ុន្តែផ្តល់លទ្ធភាពដល់ប្រទេសទាំងអស់ដែលចូលរួម និងនាំយកអ្នកដំណើរយ៉ាងច្រើន”។

លោកបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa កំពុងពិចារណាចាប់ផ្តើមប្រតិបត្តិការឡើងវិញជាមួយនឹងក្រុមហ៊ុន Air France និង KLM សម្រាប់​ការ​ហោះហើរ​ត្រង់​នឹង​មាន​ចំនួន៥០០ ក្នុង​មួយ​ថ្ងៃ​សម្រាប់​ជើង​ហោះហើរ​ ដោយទិន្នន័យនេះមិន​ទាន់​ត្រូវ​បាន​បញ្ចប់​នៅឡើយ​ទេ​»​

នាយកប្រតិបត្តិការលោក Mohammad Al Meer របស់ Qatar Airways បាននិយាយថា ជើងហោះហើររាប់រយត្រូវបានគ្រោងនឹងចុះចតជារៀងរាល់ថ្ងៃសម្រាប់ការប្រកួតនេះ។ អ្នក​គាំទ្រ​មួយ​ចំនួន​ធំ​ក៏​នឹង​ហោះ​ហើរ​សម្រាប់ទស្សនា​ការ​ប្រកួតផ្ទាល់​ដែរ ដោយ​ជ្រើស​រើស​ស្នាក់​នៅ​ក្នុង​ទីក្រុង​ឌូបៃ​ដែល​នៅ​ជិត​ខាង

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖