ភ្នំពេញ ៖ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស ដែលបានរងគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាក់ឆ្អឹងដងកាំបិត និងឆ្អឹងជំនីរខាងស្តាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិនព្រះកុសុមៈ ហៅ ពេទ្យលោកសង្ឃ។
ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកថវិកាចំនួន ៤,០០០,០០០ រៀល, ផ្លែឈើ ០១កន្រ្តក, ទឹកសុទ្ធ និងភេសជ្ជៈចម្រុះចំនួន ០៨កេស, ទៅជូន លោក កន សុកេន ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ។
សូមបញ្ជាក់ថា, លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ តែងតែចុះជួយប្រជាពលរដ្ឋតាមមូលដ្ឋាន ពិសេស បានគិតគូរដល់កូនចៅក្រោមឱវាទ ទាំងការទទួលទាន ស្នាក់នៅ កន្លែងបំពេញការងារ ៕
ដោយ : សិលា