ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញអនុក្រឹត្យ តែងតាំង លោក ឧត្ដមសេនីយ៍ទោ ឃីង សារ៉ាត់ ជានាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ នេះបើយោងតាមអនុក្រឹត្យ ស្តីពីការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។
រាជរដ្ឋាភិបាលសម្រេច ៖
មាត្រា១ ៖ តែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ ឃីង សារ៉ាត់ អត្តលេខ ៥៤៨៧១ ជានាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
មាត្រា២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ : សិលា