ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ខូចចិត្ត ប្រពន្ធមិនរស់នៅជាមួយទៅធ្វើនៅភ្នំពេញបាត់ ក៏ដាច់ចិត្តចង.កសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តប៉ៃលិន ៖ សមត្តកិច្ចនគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា នៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ​២០២២ មានករណីប្រជាពលរដ្ឋម្នាក់ចង.ក.សម្លាប់ខ្លួន (ធ្វើអត្តឃាត) នៅចំណុចផ្លូវទី២ ដីថ្មី ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំ​ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្តកិច្ចនគរបាលស្រុកបានបន្តថា÷សាកសព ដែលធ្វើអត្តឃាតនោះមានឈ្មោះ​ ឃួន វណ្ណី ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ​(កម្មករ) ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំ​ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បើតាមប្រភពព័ត៌មានពីប្អូនបង្កើតរបស់ជនរងគ្រោះបានបំភ្លឺថា÷ សពបង មានអាការៈមិនស្រួលដោយខូចចិត្តក្នុងគ្រួសារ ប្រពន្ធ មិនរស់នៅជាមួយ កន្លះឆ្នាំ ដោយទៅធ្វេីការនៅភ្នំពេញបាត់ ជនរងគ្រោះក៏ខូចចិត្តព្យាយាមធ្វេីអត្តឃាត ០២ដង រួចមកហេីយតែមិនបានសម្រេច,ទីបញ្ចប់គឺបានសម្រេច។

 សមត្តកិច្ចនគរបាលជំនាញនៃស្រុក សាលាក្រៅបានសន្និដ្ឋាននិងពិនិត្យជុំវិញកន្លែងកើតហេតុនិងសាកសព :ផ្នែកក្បាលពុំមានអ្វីគួរកត់សំគាល់ ផ្នែក ក ពុំមានអ្វីគួរកត់សំគាល់ ផ្នែក​អវៈយវៈ​ ពុំមាន​អ្វី​គួរឲ្យ​កត់​សំគាល់​​សន្និដ្ឋាន​ តាម​ការ​ពិនិត្យ​ របស់​ជំនាញ​ សពពិតជាបានស្លាប់ដោយសារធ្វេីអត្តឃាត(ចង.ក) ពិតប្រាកដមែន។ 

សមត្តកិច្ចបន្តទៀតថា÷ក្រោយពីពិនិត្យចប់សព្វគ្រប់រួចបានធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

ដោយ៖ស សារ៉េត


ចែករំលែក៖