យន្តហោះធុនតូចមួយគ្រឿងបានធ្លាក់ចំផ្ទះពលរដ្ឋនៅក្នុងទីក្រុង New Hampshire អាមេរិក បណ្តាលឱ្យមនុស្សនៅលើយន្តហោះទាំងអស់ស្លាប់ ។
សារព័ត៌មាន Dailay mail នៅថ្ងៃទី២២ខែតុលា បានផ្សាយថា យន្តហោះធុនតូចបានធ្លាក់នៅជិតអាកាសយានដ្ឋាន Keene ស្ថិតនៅតំបន់ Cheshire ទីក្រុង New Hampshire ដោយបានដាំក្បាលបុកចំផ្ទះពលរដ្ឋ ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើបង្កឱ្យមាន អណ្តាតភ្លើងឆាបឆេះមានកម្ពស់ដល់ទៅ១០ម៉ែត្រ ។
មន្ត្រីក្នុងតំបន់ Keene បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ធ្លាក់យន្តហោះនៅជិតអាកាសយានដ្ឋាន Keene ដោយយន្តហោះធ្លាក់ចំផ្ទះពលរដ្ឋ ប៉ុន្តែមិនមានអ្នកនៅលើដី នៅក្នុងផ្ទះស្លាប់និងរងរបួសនោះឡើយ ដោយសារតែមិនមានមនុស្សនៅផ្ទះ ។ ចំណែកមនុស្សនៅលើយន្តហោះមិនមានអ្នកនៅរស់នោះឡើយ។
នៅពេលនេះគេមិនទាន់ដឹងច្បាស់ថា នៅលើយន្តហោះមានមនុស្សប៉ុន្មាននាក់នោះឡើយ ។ មូលហេតុបណ្តាលឱ្យគ្រោះថ្នាក់កំពុងតែស្រាវជ្រាវ ។ សារព័ត៌មាន WHDH បានបញ្ជាក់ថា យន្តហោះដែលជួបគ្រោះថ្នាក់ជាប្រភេទ Beechcraft Sierra មាន៤ម៉ាស៊ីន ៕ ដោយ៖ ធីរីណា
រូបថត : tienphong.vn